អាមេរិកជំរុញប្រទេសហ្គាតេម៉ាឡាឲ្យធានាកុំឲ្យមានការជ្រៀតជ្រែកក្នុងការបោះឆ្នោតក្រោយមានការវាយឆ្មក់

2023/07/25 05:35:31 pm        273

អាមេរិក៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសអាមេរិក លោក Brian Nichols បាននិយាយកាលពីថ្ងៃចន្ទ (ទី២៤ ខែកក្កដា)ថា លោកបាននិយាយជាមួយរដ្ឋមន្ត្រីការបរទេសហ្គាតេម៉ាឡា លោក Mario Bucaro ដើម្បីសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការរៀបចំការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ ក្នុងការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេសអាមេរិកកណ្តាលមួយនេះ នៅខែក្រោយ។

លោក Nichols បាននិយាយនៅលើធ្វីធើថា លោកបានគូសបញ្ជាក់ពីតម្រូវការ ដើម្បីបន្តដោយគ្មានការជ្រៀតជ្រែកឬការយាយីលើបេក្ខជន និងគណបក្ស បន្ទាប់ពីការប៉ុនប៉ងដើម្បីព្យួរគណបក្សរបស់បេក្ខជនប្រឆាំងអំពើពុករលួយ លោក Bernardo Arevalo។

សហរដ្ឋអាមេរិក បានរិះគន់ការវាយឆ្មក់របស់នគរបាលទៅលើការិយាល័យនៃគណបក្ស Semilla ឆ្វេងនិយមកណ្តាលរបស់លោក Arevalo កាលពីថ្ងៃសុក្រ។

មន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋបាលលោកបៃដិនកាលពីសប្តាហ៍មុន បានពណ៌នាការវាយឆ្មក់នោះថា តំណាងឲ្យ «ការអនុវត្តផ្តាច់ការ»និងការរំលោភលើបទដ្ឋានប្រជាធិបតេយ្យដោយក្រសួងសាធារណៈរបស់ប្រទេសហ្គាតេម៉ាឡា។

មន្ត្រីរូបនេះ បានបន្ថែមថា សហរដ្ឋអាមេរិកកំពុងតាមដានយ៉ាងដិតដល់នូវការប្រកួតប្រជែងក្នុងការបោះឆ្នោត ហើយនឹងធ្វើជាម្ចាស់ផ្ទះទទួលលោកArevalo និងគូប្រជែងរបស់គាត់ គឺអតីតស្ត្រីទី១ លោកស្រី Sandra Torres សម្រាប់កិច្ចពិភាក្សានៅទីក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ ដើម្បីបង្ហាញការគាំទ្រដល់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm