កម្មករនិយោជិត ជឿជាក់ថា រាជរដ្ឋាភិបាលអាណត្តិថ្មី នឹងបន្តផ្តល់អត្ថប្រយោជន៍ និងកម្មវិធីគាំពារសង្គមនានា

2023/07/25 05:48:26 pm        554

ភ្នំពេញ៖ ដោយសារការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ បានបញ្ចប់ដោយភាព​ល្អប្រសើរ ជាមួយលទ្ធផលបឋមថា គណបក្សប្រជាជនកម្ពុជា ទទួលសំឡេងគាំទ្រច្រើនជាងគេ កម្មការិនីរោងចក្រកាត់ដេរ បានសម្តែងការសាទរ និងជឿជាក់ថា ក្រោមការដឹកនាំ​របស់​គណបក្សមួយនេះ ពួកគាត់នឹងនៅតែទទួលបាននូវអត្ថប្រយោជន៍ ​និងកម្មវិធីគាំពារសង្គមនានា ដែលប្រមុខថ្នាក់ដឹកនាំប្រកាសដាក់ឲ្យអនុវត្តនាពេលកន្លងមក និងដឹកនាំប្រទេសឲ្យរីកចម្រើនបន្ថែមទៀត។

ក្រុមកម្មការនីរោងចក្រកាត់ដេរ ខេម អេភីអាយ ស្ថិតនៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល បានលើកឡើងនៅព្រឹកថ្ងទី២៥ ខែកក្កដា ថា គិតរហូតមកដល់បច្ចុប្បន្ន អត្ថប្រយោជន៍ដែលពួកគាត់​ទទួល​បានមានដូចជា៖ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព, របបប្រាក់សោធន ដូចមន្ត្រីរាជការ, ការដំឡលងប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំ ​និងប្រាក់ឧបត្ថម្ភនៅពេលពពោះ និងក្រោយសម្រាលកូនជាដើម។

ពួកគាត់ បានបន្តថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែគិតជាប់ជានិច្ច ​ធ្វើឱ្យការរស់នៅ និងបំពេញ​ការងារ​សព្វថ្ងៃនេះ ប្រសើរឡើង ទទួលប្រាក់ចំណូល និងអត្ថប្រយោជន៍ពីកម្មវិធីគាំពារសង្គម​ដែលបានដាក់ចេញ។

យោងតាមទិន្នន័យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ស្ថានភាពការងារ​នៅតែបន្តរក្សាបានលំនឹង ​និងបានបន្តចូលរួមចំណែកក្នុងការបង្កើតការងារ ដែល​ឆ្លុះបញ្ចាំង​តាមរយៈកំណើនរោងចក្រ ​សហគ្រាស។

គិតត្រឹមឆ្នាំ២០២៣នេះ រោងចក្រ សហគ្រាសក្នុងវិស័យឧស្សាហកម្មកាត់ដេរ ដែលបាន​ចុះបញ្ជី​ក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួនសរុបជាង ១ ៥០០រោងចក្រ សហគ្រាស និងមានកម្មករនិយោជិតសរុបប្រមាណ ១,៧លាននាក់៕អត្ថបទ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        202
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm