ការដោះដូរទំនិញរវាងកម្ពុជា និងអាស៊ានមានទឹកប្រាក់ជាង ៧ពាន់លានដុល្លារ ក្នុងឆមាសទី១

2023/07/25 06:02:47 pm        487

ភ្នំពេញ៖ ការដោះដូរ​ពាណិជ្ជ​​កម្ម​សរុប​របស់​កម្ពុ​ជា​ជាមួយ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​សម្រេច​បាន​ជាង ៧,១ ពាន់​​លាន​ដុល្លារ​ ក្នុង​ឆមាស​ទី​១ ​រួមចំណែកប្រមាណ ៣០ភាគរយ​នៃទំហំពាណិជ្ជអន្តរជាតិសរុប។

របាយការណ៍ពីក្រសួងពាណិជ្ជកម្ម បង្ហាញថា ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុជា​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​​ បាន​ធ្លាក់ចុះ ១៧ ភាគរយ ​នៅ​ក្នុង​ឆមាស​ទី​១ ​។ ​ចាប់ពី​ខែមករា ដល់ខែមិថុនា ការនាំចេញ​សរុប​របស់​កម្ពុជាទៅប្រទេសអាស៊ាន​ សម្រេចបានជាង ​២.៤ ពាន់​លាន​ដុល្លារ កើន​ឡើង ៣៦ ភាគរយ ខណៈ​ការ​នាំចូល​សរុប​មាន​ជាង ៤.៦ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៣១ ភាគរយ​។​

​ការដោះដូរ​ទំនិញ​ជាមួយ​ប្រទេស​វៀតណាម​ ជាប់​ចំណាត់​ថ្នាក់​កំពូល​ ដែល​មានទឹកប្រាក់ជាង ៣,៣ ​ពាន់​លាន​ដុល្លារ តាម​ពីក្រោយ​ដោយ​ប្រទេស​ថៃ​ ជាង ១ ពាន់​លាន​ដុល្លារ និងប្រទេស​សិង្ហបុរី​ជិត ៨០០ លាន​ដុល្លារ។

បើ​យោង​តាម​របាយការណ៍​ក្រសួងពាណិជ្ជកម្ម កម្ពុជា​បាន​នាំចេញ​កសិផល សំលៀកបំពាក់ ស្បែក​​ជើង កាបូប គ្រឿង​អេ​ឡិច​​ត្រូ​និក ​និង​កង់ ទៅកាន់​ប្រទេស​អាស៊ាន ​ខណៈដែល​ការនាំ​​ចូល​មាន​ដូចជា​ចំណីអាហារ ភេសជ្ជៈ ឧបករណ៍​អគ្គិសនី និង​អេឡិចត្រូនិក ​សម្ភារ​សំ​​ណង់ គ្រឿងយន្ត​កសិកម្ម និង​យានជំនិះ​។

សូមបញ្ជាក់ថា ​ក្នុងឆមាសទី១ឆ្នាំ២០២៣​ ទំហំពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា មានទឹកប្រាក់​សរុបជាង ២៣.៦ ពាន់លានដុល្លារ ធ្លាក់ចុះ ១៣ភាគរយ ធៀប​នឹងរយៈពេលដូចគ្នា ឆ្នាំមុន៕ ​អត្ថបទ៖ វណ្ណៈ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm