ក្លិប​កីឡា​ដែល​មាន​តម្លៃ​បំផុត​ឆ្នាំ​២០២១ របស់​ទស្សនាវដ្ដី Forbes មិន​មាន Man Utd នៅ Top10

2021/05/19 09:20:00 pm        142

​បាល់ទាត់៖ ​ក្លិប​កីឡា​ដែលមាន​តម្លៃ​ថ្លៃ​បំផុត​ឆ្នាំ​២០២១ ដែល​ចុះផ្សាយ​ដោយ​ទស្សនា​វ​ដ្តី Forbes បាន​បញ្ចេញ​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​ ដោយ​មិន​មាន​វត្តមាន​ក្លិប​បិសាច​ក្រហម Manchester United ឡើយ​នៅ​លំដាប់​កំពូល​ទាំង ១០​។ ​​Manchester United ឆ្នាំ២០២១ នេះ​បាន​ធ្លាក់​ទៅដល់​លេខ ១១ ដែលមាន​តម្លៃ ៤.២ពាន់​លាន​ដុល្លារ​។

​​ក្រៅពីនោះ​ក្នុងចំណោម​ក្លិប​បាល់ទាត់​មាន​ក្នុង​លំដាប់​កំពូល​ទាំង ១០ ចំនួន ៣ រួមមាន Barcelona លេខ ៤, Real Madrid លេខ ៥ និង Bayern Munich លេខ ១០​។ ​Barcelona ទោះ​ប្រឈម​នឹង​វិបត្តិ Covid-19 ដូចនឹង​ក្លិប​ដទៃទៀត​ដែរ តែ​បាន​ហក់​ឡើង ៤ ចំណាត់ថ្នាក់​ពី​លេខ ៨ ឆ្នាំមុន​មកឈរ​លេខ ៤ ឆ្នាំនេះ​មានតម្លៃ ៤.៧៦ពាន់​លាន​ដុល្លារ ខណៈ​លេខ ៥ Real Madrid មានតម្លៃ ៤.៧៥ពាន់​លាន​ដុល្លារ ឯ Bayern Munich លេខ ១០ មានតម្លៃ ៤.២១ពាន់​លាន​ដុល្លារ​។ ​ក្រៅពី​ក្លិប​បាល់ទាត់​នៅ​លំដាប់​កំពូល​ទាំង ១០ សុទ្ធតែជា​ក្លិប​កីឡា​នៅ​អាមេរិក​ដែល​លេខ ១ គឺ​ក្លិប​បាល់ឱប Dallas Cowboys នៅ​ក្របខណ្ឌ NFL មានតម្លៃ ៥.៧ពាន់​លាន​ដុល្លារ, លេខ ២ ក្លិប​បេ​ស្ប​ល​អាមេរិក New York Yankees, លេខ ៣ ​ក្លិប​បាល់បោះ NBA, New York Knicks, លេខ ៦ ក៏​ជា​ក្លិប​បាល់បោះ NBA ដែរ Golden State Warriors, លេខ ៧ ក្លិប​បាល់បោះ Los Angeles Lakers, លេខ ៨ ក្លិប​បាល់ឱប New England Patriots និង​លេខ ៩ ក៏​ជា​ក្លិប​បាល់ឱប​ដែរ New York Giants​។

​​ដោយឡែក​រាប់​ពី​លេខ ១១ Manchester United មក​សុទ្ធ​តែ​ជា​ក្លិប​បាល់ទាត់​បន្តបន្ទាប់​ដោយ Liverpool លេខ ១២, Manchester City លេខ ១៣, Chelsea លេខ ២៥ , Arsenal លេខ ៣៨​និង Paris Saint Germain​ លេខ ៤៣៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        96
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        108
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី

2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm