អ្នកសង្កេតការណ៍សង្គមស៊ីវិល៖ ការបោះឆ្នោតជាតិមានភាពសេរី យុត្តិធម៌ ត្រឹមត្រូវ ស្របតាមឆន្ទៈពលរដ្ឋ

2023/07/25 06:29:27 pm        318

ភ្នំពេញ៖ បណ្តាអង្គការសង្គមស៊ីវិលដែលបានធ្វើសកម្មភាពសង្កេតការណ៍ ​ឃ្លាំមើលការបោះឆ្នោត បានប្រកាសគាំទ្រ​លទ្ធផលការងារបោះឆ្នោត ការរាប់សន្លឹកឆ្នោត ​និងការប្រកាសលទ្ធផលការ​បោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ​ខែកក្កដានេះ ខណៈនៅក្នុង​ដំណើរការ​បោះឆ្នោតនោះ គ្រប់ភ្នាក់ងារសង្កេតការណ៍សង្គមស៊ីវិល ​បានពិនិត្យឃើញថា គ.ជ.ប រៀបចំបានត្រឹមត្រូវ សេរី យុត្តិធម៌​ ស្របតាមការចង់បានរបស់ពលរដ្ឋ។

បើតាម លោក សាខុន ប៉ូរិន អគ្គលេខាធិការរងសហព័ន្ធនិស្សិតបញ្ញវ័ន្តប្រជាធិបតេយ្យកម្ពុជា ឬហៅថា ក្រុមកែវភ្នែកយុត្តិធម៌ ​បានថ្លែងប្រាប់BTV ​នៅថ្ងៃទី២៥ ខែកក្កដានេះ ថា នៅក្នុងដំណើរការ​បោះឆ្នោតជាតិនេះ ក្រុមកែវភ្នែកយុត្តិធម៌​ បានដាក់ពង្រាយអ្នកសង្កេតការណ៍​បោះឆ្នោត​របស់ខ្លួន​ជិត ២៥០០នាក់ នៅតាមការិយាល័យបោះឆ្នោត ដើម្បីធ្វើសកម្មភាពតាមដាន​មុនពេលបោះឆ្នោត ពេល​បោះឆ្នោត ការរាប់សន្លឹកឆ្នោត ​និងការប្រកាសលទ្ធផល ហើយគ្រប់ភ្នាក់​សង្កេតការណ៍ទាំងអស់​រាយការណ៍ថា​ នៅគ្រប់ដំណាក់កាលការបោះឆ្នោតនោះ​មានដំណើរការរលូនល្អប្រសើរ ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព ​ហើយពលរដ្ឋសំរុកទៅបោះឆ្នោតនៅពេលព្រឹកក្នុងទឹកមុខសប្បាយរីករាយ ។

បើតាមលោក ទុំប៉ែន នរៈវិទូ ​ប្រធានសមាគមបណ្តាញអង្គការ​សង្គមស៊ីវិលកម្ពុជា ដែលមាន​បណ្តាញរបស់ខ្លួន ​ចំនួន១៦៨អង្គការសមាគម បានធ្វើសកម្មភាពចុះ​តាមដាន​សង្កេតការណ៍​បោះឆ្នោត ​ក៏បានរាយការណ៍ពីភាពត្រឹមត្រូវ និងបានប្រកាសគាំទ្រលទ្ធផលការងាររៀបចំ​ការ​បោះឆ្នោត របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហើយថា ការរៀបចំដំណើរការ​បោះឆ្នោតនោះ ​គឺធ្វើឡើងស្របតាមឆន្ទៈរបស់ពលរដ្ឋ ​ដែលជាម្ចាស់សំលេងឆ្នោត។

សូមបញ្ជាក់ថា នៅក្នុងដំណើរការបោះឆ្នោតជាតិឆ្នាំ២០២៣នេះ គ.ជ.ប ​បាន​ទទួលការសុំសិទ្ធ​អនុញ្ញាត​ចូលរួមសង្កេតការណ៍បោះឆ្នោត​ មកពីខាងអង្គការសង្គមស៊ីវិល​ក្នុងស្រុក ចំនួន ​១៣៤​អង្គការ​សមាគម ​ដែលមានអ្នកសង្កេតការណ៍ជាតិប្រមាណជិត​៩ម៉ឺននាក់ ​បានចូលរួម​ដាក់ក្រុមការងារខ្លួនពង្រាយតាមការិយាល័យបោះឆ្នោតចំនួនជាង​២ម៉ឺនការិយាល័យបោះឆ្នោត និង​មានការចូលរួមសង្កេតការណ៍ពីអ្នកសង្កេតការណ៍អន្តរជាតិជាច្រើនរយនាក់ផងដែរ៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        174
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        152
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm