ឧត្តមសេនីយ៍ ឆាយ គឹមខឿន៖ ការបោះឆ្នោតមានសភាពល្អប្រសើរ និងគ្មានអសន្ដិសុខណាមួយកើតឡើង

2023/07/25 06:38:56 pm        304

ភ្នំពេញ៖ ក្នុងឱកាសដឹកនាំក្រុមទី១ វេនប្រចាំបញ្ជារបស់លេខាធិការដ្ឋាននៃគ.ស.អ សម្រាប់ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ​នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង​នគរបាលជាតិ ​បានអះអាងថា ​ដំណើរការបោះឆ្នោតជ្រើសតាំងតំណាង រាស្រ្តនីតិកាលទី៧ នាពេលកន្លង​មកនេះគឺមានសភាពការល្អ ​និងពុំមានបញ្ហាអសន្តិសុខណាមួយកើត ឡើងនោះទេ​បើទោះបីជាមានការញុះញង់​ពីជនអគតិមួយក្តាប់តូចពី​ខាង​ក្រៅក៏ដោយនោះ។

សូមបញ្ជាក់ថា ​កិច្ចប្រជុំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិជាប្រចាំនេះ ​គឺធ្វើឡើង​តាមសេចក្តី​សម្រេច ស្តីពីការចាត់តាំងក្រុមប្រចាំបញ្ជារបស់លេខាធិការដ្ឋាន​នៃ គ.ស.អ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ​ នីតិកាលទី៧ ឆ្នាំ២០២៣ ​ដោយមានភារកិច្ចដូចជា​ជួយដល់​លេខា​ធិការដ្ឋាន ​នៃ​គ.ស.អ ក្នុងការតាមដានការអនុវត្តច្បាប់ ​និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធដល់​ការបោះឆ្នោត ​ការអនុវត្តបទបញ្ជា ​និងនីតិវិធីរបស់ គ.ជ.ប ទាំងមុន​ ក្នុង​ និងក្រោយការបោះឆ្នោត។

ប្រមូលព័ត៌មាន ​និងរបាយការណ៍ពីបណ្តាក្រសួង-ស្ថាប័ន ​អង្គភាពពាក់ព័ន្ធ និងពីយន្តការរចនា​សម្ព័ន្ធ សន្តិសុខបោះឆ្នោតគ្រប់ថ្នាក់ ​ជុំវិញស្ថានការណ៍សន្តិសុខបោះឆ្នោត ​និងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពទូទៅ ដើម្បីរាយការណ៍ជូនប្រធានលេខាធិការដ្ឋាននៃ គ.ស.អ សុំការចង្អុលដឹកនាំបន្ត។

តាមដាន ក្តាប់ព័ត៌មាន និងសភាពការណ៍នានា ដែលបានកើតឡើងនៅតាមបណ្តារាជធានី ខេត្តទាំង​មុនក្នុង​ និងក្រោយការបោះឆ្នោត ធ្វើការវិភាគ វាយតម្លៃ​ រាយការណ៍ដោះស្រាយ​បានទាន់​ពេលវេលា។ ​ធ្វើរបាយការណ៍រៀងរាល់ថ្ងៃ អំពីស្ថានការណ៍សន្តិសុខ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រនីតិកាល​ទី៧ ឆ្នាំ២០២៣ ជូនប្រធានលេខាធិការដ្ឋាននៃគ.ស.អ ដើម្បីរាយការណ៍​ជូន​ប្រធានគណៈបញ្ជាការសន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់ការបោះឆ្នោត​ និង​ក្រុមប្រចាំបញ្ជានេះ ត្រូវ​បំពេញភារកិច្ចប្រចាំការប្តូរវេនវិលជុំ ​ចាប់ពីថ្ងៃទី១ ខែកក្កដា​ ឆ្នាំ២០២៣ ​រហូតដល់ចប់បេសកកម្ម និង​ត្រូវបំពេញភារកិច្ចផ្សេងៗទៀត ​តាមការប្រគល់ជូនរបស់ប្រធានលេខាធិការដ្ឋាន នៃគ.ស.អជាដើម៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm