គណបក្សនយោបាយមួយចំនួន ប្រកាសគាំទ្រលទ្ធផលបោះឆ្នោតបណ្ដោះអាសន្ន

2023/07/25 06:45:50 pm        364

ភ្នំពេញ៖ បន្ទាប់ពីគណៈកម្មាធិការជាតិរៀចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផល​បណ្ដោះអាសន្ន ​នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ ​នីតិកាលទី៧ ឆ្នាំ២០២៣ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ​ដែលប្រជាពលរដ្ឋជាង ៨ លាន ២ សែននាក់​បានចេញទៅបោះឆ្នោត ក្នុងនោះ​គណបក្សប្រជាជនកម្ពុជា​ទទួលបាន ១២០ អាសនៈ ចំណែក​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទទួល​បាន ៥ អាសនៈនៅក្នុងរដ្ឋសភាបណ្ដាគណបក្សមួយចំនួន​បានប្រកាសគាំទ្រចំពោះលទ្ធផលនេះ។

គណបក្សហ៊្វុនស៊ិនប៉ិច​ដែលទទួលបាន ៥ អាសនៈនៅក្នុងរដ្ឋសភានៃការបោះឆ្នោតជ្រើស​តាំង​តំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣នេះ គឺទទួល​បាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋក្នុង​ខេត្ត​កណ្ដាល កំពង់ចាម ​កំពង់ធំ ​ព្រៃវែង​ និង​រាជធានីភ្នំពេញ។​ ខណៈដែលគណបក្សនេះ បានចាត់ទុក​លទ្ធផលនេះ​ជាការបោះឆ្នោតស្របតាមបែបលទ្ធិប្រជាធិបតេយ្យពេញលេញនៅកម្ពុជា។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច ​ថ្លែងប្រាប់ BTV ថា តាមរយៈលទ្ធផល​បឋមនេះ​គណបក្សហ៊្វុនស៊ិនប៉ិច ចាត់ទុកជាសមិទ្ធផលផ្លែផ្កាថ្មីមួយសម្រាប់បក្ស ក្រោមការដឹកនាំ​របស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែលបានយាងមក​ពី​ប្រទេសបារាំង មកបំពេញកិច្ចការ​នយោបាយជាង១ឆ្នាំ​ ជំនួសព្រះបិតា នរោត្តម រណឫទ្ធិ ដែលយាងសោយទិវង្គត កាលពីចុងឆ្នាំ២០២១។

ចំណែកលោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ ​បានលើកឡើងថា ក្នុងនាមលោកជាប្រធាន​គណបក្សបានគត់សម្គាល់​ឃើញថា​ ទាំងការឃោសនាបោះឆ្នោត និងការបោះឆ្នោតជ្រើសតាំង​តំណាងរាស្រ្ដនីនីតិកាលទី៧ ឆ្នាំ២០២៣ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅនេះ គឺធ្វើឡើងដោយគ្មានអំពើហិង្សាមួយកើតមានឡើងឡើយ ហើយដំណើរការបោះឆ្នោតអាច​ប្រព្រឹត្តិទៅ​បានដោយរលូន​ជាពិសេសការរៀបចំដោយ ​គ.ជ.ប គឺត្រឹមត្រូវ​ និងយុត្តិធម៌។

សូមជម្រាបថា អត្រាខ្ពស់នៃអ្នកចូលរួមបោះឆ្នោតនៅកម្ពុជា ​សម្រាប់អាណត្តិទី៧ ឆ្នាំ២០២៣នេះ បានបង្ហាញពីប្រជាធិបតេយ្យដ៏​រស់រវើក ​ខណៈមានអ្នកបោះឆ្នោតជាង​ ៨,២ លាននាក់ បាន​ប្រើប្រាស់​សិទ្ធិ ស្របតាមរដ្ឋធម្មនុញ្ញ ក្នុងការជ្រើសរើសគណបក្សនយោបាយ និងអ្នកដឹកនាំ​នាពេលអនាគត ដែលពលរដ្ឋជឿថាអាចដឹកនាំប្រទេសជាតិបានប្រសើរបំផុត ​នៅលើមាគ៌ាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច៕អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        348
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        372
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        470

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm