គ.ជ.ប៖ ការប្រកាសលទ្ធផលបោះឆ្នោតបណ្ដោះអាសន្ន នឹងធ្វើនៅថ្ងៃទី០៥ ខែសីហា

2023/07/25 06:52:54 pm        528

ភ្នំពេញ៖ តាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)​ នឹងប្រកាសលទ្ធផលបណ្ដោះអាសន្ន ក្នុងករណីគ្មានការបោះឆ្នោតសាជាថ្មី នៅថ្ងៃទី៥ខែសីហា ខាងមុខនេះ។នេះបើតាមប្រសាសន៍ឯកឧត្តម ហង្ស ពុទ្ធា អ្នកពាក្យគ.ជ.ប បានផ្តល់បទសម្ភាស​ជាមួយBTVនៅថ្ងៃទី២៥ខែកក្កដានេះ។

នៅក្នុងកិច្ចសម្ភាសនោះ ឯកឧត្តម ហង្ស ពុទ្ធា បានបន្តថា ​បន្ទាប់ពីប្រកាសលទ្ធផល​បណ្តោះអាសន្ន​រួច គ.ជ.ប នឹងទុករយៈពេលមួយចំនួនសម្រាប់គ្រប់ភាគីពាក់ព័ន្ធអាចដាក់​ពាក្យ​ប្តឹង​ទៅគ.ជ.ប ឫក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ ប្រសិនបើមាន គ.ជ.ប ឫក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញនឹងដោះស្រាយតាម​នីតិវិធីច្បាប់។ សម្រាប់លទ្ធផលផ្លូវការ ការបែងចែកអាសនៈ​ និងកំណត់ចំនួនបេក្ខជនជាប់ឆ្នោត (តាមករណីគ្មាន ឫមានបណ្តឹង និងករណីគ្មានការបោះឆ្នោតសាជាថ្មី) នឹងធ្វើឡើងនៅថ្ងៃទី៩ ខែសីហា រហូតដល់ថ្ងៃទី៤​ ខែកញ្ញា ឆ្នាំ២០២៣។

លើសពីនេះ ​ឯកឧត្តមបន្តថា បច្ចុប្បន្ន គ.ជ.ប ​កំពុងមមាញឹក ទទួល និងបូក​តួលេខលទ្ធផល​បោះឆ្នោត ​នៅតាមរាល់ការិយាយល័យទូទាំង​ប្រទេសកម្ពុជា​ ដែលបានផ្ញើរមកកាន់គ.ជ.ប។

បើតាមគ.ជ.ប ចំនួនអ្នកបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត​ នីតិកាលទី៧ ឆ្នាំ២០២៣ មាន​ចំនួនសរុប ជាង៨លាននាក់ ​ស្មើនឹង៨៤.៥៨ភាគរយ នៃប្រជាពលរដ្ឋមានឈ្មោះក្នុង​បញ្ជី​បោះឆ្នោត​ជាង ៩លាននាក់។ ផ្អែកតាមលទ្ធផលក្រៅផ្លូវ ​ការបោះឆ្នោតក្នុងអាណត្តិនេះ គណបក្សប្រជាជន​កម្ពុជា ទទួលបាន១២០អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន៥អាសនៈ៕

អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        30
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        238
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        227

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm