អតីតខ្សែប្រយុទ្ធអង់គ្លេស តម្លៃ ១លានផោនដំបូង Trevor Francis ទទួលមរណភាពក្នុងវ័យ ៦៩ឆ្នាំ

2023/07/25 07:06:24 pm        354

អតីតខ្សែប្រយុទ្ធអង់គ្លេស Trevor Francis ដែលមានតម្លៃផ្ទេរ ១ លានផោនដំបូងគេបង្អស់ បានទទួលមរណភាព ហើយនៅក្នុងវ័យ ៦៩ឆ្នាំ ដោយសារគាំងបេះដូង នេះ​បើតាម​ការបញ្ជាក់​ពីក្រុម​គ្រួសារ​របស់លោក។

លោក Francis បានចាប់ផ្តើមអាជីពបាល់ទាត់ដំបូងរបស់ខ្លួននៅ ​Birmingham City នៅឆ្នាំ ១៩៧០ មុនពេល បន្តអាជីពនៅក្លិបមួយចំនួនទៀតដូចជា Nottingham Forest, Manchester City និង Sheffield Wednesday ជាដើម។

ឈ្មោះរបស់លោក Trevor Francis ត្រូវបានចុះនៅលើទំព័រព្រោងព្រៀងនៅពេលផ្លាស់ Nottingham Forest ទិញពី Birmingham City នៅឆ្នាំ ១៩៧៩ ក្នុងតម្លៃផ្ទេរ ១ លានផោន និងបានស៊ុតបញ្ចូលទីគ្រាប់ជ័យជំនះតែម្តងនៅវគ្គផ្តាច់ព្រ័ត្រឱ្យ Nottingham Forest លើកពាន European Cup (UEFA Champions League បច្ចុប្បន្ន)។

លោក Trevor Francis ធ្លាប់ឈ្នះពាន European Cup ជាមួយ Nottingham Forest ២ ឆ្នាំ​ជាប់​គ្នា ១៩៧៩ និង ១៩៨០ ក៏ដូចជាឈ្នះពាន Coppa Italia ជាមួយ Sampdoria ផង​ដែរ​នៅ​ឆ្នាំ១៩៨៥។

Francis ធ្លាប់បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអង់គ្លេស ៥២ លើករកបាន ១២ គ្រាប់ពីឆ្នាំ ១៩៧៧ ដល់ឆ្នាំ ១៩៨៦។

ក្រោយពីចូលនិវត្តន៍ពីអាជីពកីឡាករ Trevor Francis ធ្លាប់ដឹកនាំ Queens Park Rangers, Sheffield Wednesday, Birmingham និង Crystal Palace៕ អត្ថបទ៖នាង សុភាវុធ



 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        115
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        127
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm