ចំនួនអ្នកស្លាប់ដោយចំហេះព្រៃនៅអាល់ហ្សេរី កើនឡើងដល់៣៤នាក់

2023/07/25 07:26:36 pm        90

អាល់ហ្សេរី៖ ក្រសួងមហាផ្ទៃបាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ដោយចំហេះព្រៃ នៅក្នុងប្រទេសអាល់ហ្សេរីភាគខាងជើង បានកើនឡើងដល់៣៤នាក់ ដោយរួមទាំងទាហាន១០នាក់។ 

ចំហេះព្រៃ បានចាប់ផ្តើមកាលពីពេលយប់ថ្ងៃអាទិត្យ ជាពិសេសនៅក្នុងខេត្ត Bejaia, Jijel, និងខេត្ត Bouira ប៉ុន្តែបានឆេះរាលដាលយ៉ាងរហ័សដោយសារតែខ្យល់បក់ខ្លាំង បណ្តាលឲ្យមានការបំផ្លាញជាច្រើន។ គិតត្រឹមថ្ងៃចន្ទ អគ្គិភ័យសរុបចំនួន៩៧កន្លែង ត្រូវបានរាយការណ៍ នៅក្នុងព្រៃនៅក្នុងខេត្តចំនួន១៦ខេត្ត ដែលនាំឲ្យចំនួនអ្នកស្លាប់កើនឡើងពី១៥នាក់ពីពេលដំបូង កើនដល់៣៤នាក់។

 

យោងតាមចំនួនបឋមបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស២៦នាក់ បានរងរបួស។

ក្រសួងនិយាយថា អគ្គិភ័យបានបង្ខំឲ្យមានការជម្លៀសពលរដ្ឋប្រមាណ១.៥០០នាក់ ពីខេត្តចំនួន៣ នៅភាគខាងកើតរដ្ឋធានីប្រទេសអាល់ហ្សេរី ដែលខេត្តទាំងបីនេះស្ថិតនៅតំបន់ឆ្នេរសមុទ្រម៉េឌីទែរ៉ាណេប្រទេសអាល់ហ្សេរី ដែលបានមើលឃើញអគ្គិភ័យអាក្រក់បំផុត។ 

ប្រធានាធិបតីលោក Abdelmadjid Tebboune បានចូលរួមរំលែកទុក្ចចំពោះក្រុមគ្រួសារជនរងគ្រោះ ទាំងជនស៊ីវិល និងបុគ្គលិកសន្តិសុខ។ អាជ្ញាធរនិយាយថា ក្រុមអ្នកពន្លត់អគ្គិភ័យប្រមាណ៧.៥០០នាក់ និងរថយន្តចំនួន៣៥០គ្រឿង ដោយមានជំនួយពីការគាំទ្រតាមអាកាស បានប្រយុទ្ធធ្វើឲ្យអគ្គិភ័យស្ថិតក្រោមការគ្រប់គ្រងនៅទូទាំងប្រទេស។

អត្ថបទដែលទាក់ទង

មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm       
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        12
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm