ពលរដ្ឋជឿជាក់ថា ជ័យជម្នះបោះឆ្នោតនឹងបានទៅបក្សប្រជាជន ដើម្បីបន្តដឹកនាំប្រទេសបន្តការអភិវឌ្ឍ

2023/07/25 07:31:09 pm        290

ភ្នំពេញ៖ ពលរដ្ឋបានសម្ដែងនូវការអបអរសាទរចំពោះលទ្ធផលក្រៅផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដោយពួកគេជឿជាក់ថា គណបក្សប្រជាជនកម្ពុជា​ នឹងទទួលបានជ័យជម្នះ ដើម្បីបន្ត ដឹកនាំប្រទេសឱ្យកាន់តែ​មានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ។

ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខេត្តកណ្ដាល បានលើកឡើងថា ការបោះឆ្នោតពីមួយអាណត្តិ ទៅមួយអាណត្តិ មានកំណើនប្រជាពលរដ្ឋទៅចូលរួម ​ជាពិសេសនៅអាណត្តិនេះ មានចំនួន​រហូត​ដល់ ជាង៨៤ភាគរយ ដែលចំនួននេះ​ បានបង្ហាញថា ​ពលរដ្ឋមានការយល់ដឹងច្រើនជាងមុន ក្នុងការ​សម្រេចនូវ ជោគវាសនារបស់ខ្លួន ពោលគឺមិនធ្វើអ្វីតាមការ​ញុះញង់​របស់ជន​អគតិឡើយ ។

ពលរដ្ឋ បានបន្តថា សម្រាប់អាណត្តិថ្មីនេះ ឃើញថាគណបក្សប្រជាជនកម្ពុជា ​បានទទួលការគាំទ្រ ដ៏ច្រើន​លើសលុប ​ពីសំណាក់ប្រជាពលរដ្ឋ ព្រោះតែស្រឡាញ់ ​ពេញចិត្ត ​និងជឿជាក់ ចំពោះការ​ដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ​ដែលមាន​សម្ដេចតេជោ ហ៊ុន សែន ​ជាប្រធាន និងជាបេក្ខភាព​នាយករដ្ឋមន្ត្រី ។

ប្រជាពលរដ្ឋ ក៏បានបង្ហាញនូវការបន្តគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជា ​ហើយសង្ឃឹមថា ​នៅ អាណត្តិ​ក្រោយទៀត គណបក្សប្រជាជនកម្ពុជា ​បានជាប់ឆ្នោតដឹកនាំ​ប្រទេសបន្តទៀត ហើយពួកគេ​គាំទ្រ ចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត​ ជាបេក្ខភាពនាយករដ្ឋមន្ត្រី ​នាពេលអនាគត ។

គួរបញ្ជាក់ថា ​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ​នីតិកាលទី៧​ ដែលធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដានេះ ​បើតាមលទ្ធគណៈកម្មាធិការជាតិរៀបចំការ​បោះឆ្នោត (គ.ជ.ប) គឺមានអ្នកទៅ​បោះឆ្នោត ​មានជាង៨លាន ២សែននាក់ ​ដែលស្មើនឹង៨៤,៥៨ភាគរយ និងមានគណបក្ស​នយោបាយ​ចំនួន១៨ បានចូលរួមប្រកួតប្រជែង ៕អត្ថបទ៖ បាន សុខរិទ្ធិ



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm