ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ ប្រទេសចិននឹងពិនិត្យមើលការតែងតាំង និងបញ្ចប់តំណែងមន្ត្រី ក្នុងកិច្ចប្រជុំសភា

2023/07/25 07:34:11 pm        107

ចិន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា គណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនជាតិចិន (NPC) ដែលជាស្ថាប័នដ៏មានឥទ្ធិពល ក្នុងការអនុម័ត និងធ្វើវិសោធនកម្មច្បាប់ នៅពេលដែលសភាមិនទាន់ដល់ពេលប្រជុំ នឹងពិនិត្យមើលឡើងវិញនូវការតែងតាំង និងការបញ្ចប់តំណែងមន្ត្រីមួយចំនួន ក្នុងកិច្ចប្រជុំ នៅថ្ងៃអង្គារ (ទី២៥ ខែកក្កដា) នេះ។

ការប្រកាសនេះ កើតមានឡើងមួយខែ គិតចាប់តាំងពេលដែលរដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang ត្រូវបានគេឃើញលើកចុងក្រោយ ដោយរដ្ឋាភិបាលរបស់ប្រទេសចិន បានគ្រាន់តែឲ្យដឹងថា លោករដ្ឋមន្ត្រី ឈប់សម្រាកដោយសារបញ្ហាសុខភាព តែមិនបានបញ្ជាក់ថាមានជំងឺអ្វីនោះឡើយ។ គណៈកម្មាធិការ NPC ដែលប្រជុំប្រហែលរៀងរាល់ ២ខែម្តង ដើម្បីធ្វើសេចក្តីព្រាងច្បាប់ និងអនុម័តច្បាប់ ត្រូវបានគេរំពឹងថា នឹងជួបប្រជុំគ្នា នៅខែសីហា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ដែលបានគ្រោងទុកក្នុងខែមិថុនា។

មុខតំណែងគណៈរដ្ឋមន្ត្រីរបស់ប្រទេសចិន ដូចជារដ្ឋមន្ត្រីជាដើម ត្រូវបានតែងតាំងដោយនាយករដ្ឋមន្ត្រី ហើយបន្ទាប់មកត្រូវបានអនុម័តដោយ NPC ឬសភា។ ប៉ុន្តែ NPC តែងប្រជុំ ១ឆ្នាំម្តង តែក្នុងខែមីនា ហេតុដូច្នេះ ទើបគណៈកម្មាធិការអចិន្ត្រៃយ៍ NPC មានភារកិច្ចធ្វើការសម្រេចបណ្តោះអាសន្ន។ NPC ដែលមានសមាជិក ៣.០០០នាក់ គឺជាស្ថាប័នអង្គនីតិប្បញ្ញត្តិជាតិរបស់ប្រទេសចិន ហើយជាគោលការណ៍ ជាស្ថាប័នរដ្ឋដ៏មានឥទ្ធិពលបំផុតក្រោមច្បាប់រដ្ឋធម្មនុញ្ញរបស់ចិន ទោះបីជានៅក្នុងការអនុវត្តជាក់ស្តែង បក្សកុម្មុយនីស្តដែលកំពុងគ្រប់គ្រងប្រទេស មានអំណាចខ្លាំងក៏ដោយ។

ក្រៅពីការប្រជុំប្រចាំឆ្នាំ ក្នុងគោលបំណងបង្កើតច្បាប់ និងតែងតាំងបុគ្គលិករដ្ឋាភិបាលហើយនោះ ស្ថាប័ននេះ មើលការខុសត្រូវលើក្រុមប្រឹក្សារដ្ឋ ដែលជាគណៈរដ្ឋមន្ត្រីរបស់ប្រទេសចិន៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក

2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm