បណ្ដុំអង្គការសង្គមស៊ីវិល ប្រាប់ក្រុមប្រឆាំង និងអន្តរជាតិ ឱ្យគោរពសិទ្ធិពលរដ្ឋខ្មែរ ដែលបានចេញទៅបោះឆ្នោត

2023/07/25 07:49:07 pm        603

ភ្នំពេញ៖ បណ្ដុំយុវជន អង្គការ សមាគម និងសង្គមស៊ីវិល បានសម្ដែងការមិនពេញចិត្ត និង​ច្រានចោល​ទាំងស្រុងចំពោះការចោទប្រកាន់ពីក្រុមប្រឆាំង ​និងអន្តរជាតិមួយចំនួនដែលចោទថា ការបោះឆ្នោតនៅកម្ពុជាមិនមានភាពត្រឹមត្រូវ។

ពួកគេថា នេះជាការចោទប្រកាន់ខុសឆ្គង។ ជាការឆ្លើយតប ពួកគេប្រាប់ទៅក្រុមប្រឆាំង ក៏ដូចជាបរទេសគាំទ្រក្រុមប្រឆាំង សូមគោរពដល់សិទ្ធិពលរដ្ឋកម្ពុជា ជាង៨លាននាក់ដែលបានទៅចូលរួមបោះឆ្នោត។

ក្រុមការងារនៃ បណ្ដុំយុវជន អង្គការ សមាគម និងសង្គមស៊ីវិល ​បានមើលឃើញពីភាពប្រសើរ នៃការរៀបចំការងារបោះឆ្នោត ​ក៏ដូចជាភាពប្រសើរនៃការចូលរួមរបស់គ្រប់​គណបក្សប្រកួតប្រជែង និង​ការចូលរួមទៅបោះឆ្នោតយ៉ាងច្រើន​លើសលុបពីប្រជាពលរដ្ឋទូទាំងប្រទេស។

ពួកគេមើលឃើញថា​ ប្រជាពលរដ្ឋមានការពេញចិត្ត និងស្វែងយល់ពីសិទ្ធិរបស់ខ្លួនបានច្បាស់​ក្នុងការ​សម្រេចជោគវាសនាប្រទេសជាតិ ​ទើបនាំឱ្យមានកំណើនពលរដ្ឋទៅបោះឆ្នោត ។

ដោយមើលឃើញពីភាពប្រសើរទាំងនេះ​ បណ្ដុំអង្គការសង្គមស៊ីវិល​ ក៏ផ្ដាំផ្ញើទៅកាន់ក្រុមប្រឆាំង ក៏ដូចជា​អន្តរជាតិគាំទ្រក្រុមប្រឆាំង ​សូមបញ្ឈប់សកម្មភាពរំខាន ​និងចង់បំផ្លាញកម្ពុជា។ ពួកគេសូមឱ្យក្រុមទាំងនោះ​ មើលជារួមនិងគោរពដល់សិទ្ធិប្រជាពលរដ្ឋជាង ៨លាននាក់​ដែលបានទៅចូលរួមបោះឆ្នោត។

លើសពីនេះទៅទៀត ពួកគេសូមថ្កោលទោសចំពោះទង្វើខុសច្បាប់របស់ក្រុមប្រឆាំង​ទាំងអ្នករស់​នៅក្រៅ ​និងក្នុងប្រទេស។ ពួកគេក៏ផ្ដាំផ្ញើទៅកាន់ក្រុមខុសច្បាប់ទាំងនោះ​ ឱ្យបញ្ឈប់រាល់សកម្មភាព​ដែល​ចង់បំផ្លាញកម្ពុជា​ និងបញ្ជាក់ថា ​ការ​ញុះញង់​របស់ពួកគេមិនមាន​ប្រសិទ្ធភាព​លើពលរដ្ឋ​កម្ពុជាទៀតនោះទេ។

តាមរយៈ គ.ជ.ប បង្ហាញថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ​៧ ឆ្នាំ ២០២៣នេះ គឺមានប្រជាពលរដ្ឋជាង ​៨លាននាក់​ បានទៅបោះឆ្នោត។​ ចំនួននេះ ​គឺស្មើនឹង ​៨៤, ៥៨% នៃ​ចំនួនពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        26
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        233
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        217

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា

2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm