ពលរដ្ឋសប្បាយចិត្តនឹងឃើញគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសដើម្បីការរីកចម្រើនបន្ថែម

2023/07/25 08:16:56 pm        136

 កំពត៖ ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តកំពត បានលើកឡើងថា ពួកគេគាំទ្រលទ្ធផល នៃការរាប់សន្លឹកឆ្នោត ដែលបានបង្ហាញថា គណបក្សប្រជាជន ទទួលបានសំឡេងច្រើនលើសលប់ ហើយក៏នឹងសប្បាយចិត្តនឹង ឃើញគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេស ដើម្បីរក្សាបាននូវ​សុខសន្តិភាព និងការអភិវឌ្ឍរីក​ ចម្រើនបន្ថែមទៀតតទៅអនាគត ។

ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខេត្តកំពត បានសម្ដែងនូវការយល់ឃើញថា ​ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ ​នីតិកាលទី៧ កាន់តែដំណើរការល្អប្រសើរជាងការបោះឆ្នោតមុនៗ ចាប់តាំងពី​ការឃោសនា រហូតដល់ពេលបោះឆ្នោត ​និងការរាប់សន្លឹកឆ្នោត​ គឺត្រឹមត្រូវ ​យុត្តិធម៌ ​តម្លាភាព គ្មាន​ការ​គំរាមកំហែង ​ហើយប្រជាពលរដ្ឋ ​ក៏បានចេញទៅបោះឆ្នោត​ដោយ​សប្បាយចិត្ត ដើម្បីប្រើប្រាស់​សិទ្ធិជ្រើសរើសមេដឹកនាំ តាមបែបលទ្ធិប្រជាធិបតេយ្យ ។

លទ្ធផល នៃការរាប់សន្លឹកឆ្នោត បើទោះជាមិនទាន់បានប្រកាសជាផ្លូវការក្ដី ប៉ុន្តែបានបង្ហាញឱ្យ ឃើញពីការនាំមុខលើសលប់របស់គណបក្សប្រជាជន ឈានទៅរកជ័យជម្នះ ក្នុងការបោះឆ្នោត​នេះ។ លទ្ធផលនេះ ​បានធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេសអបអរសាទរ ។

ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត លោក តែ ជិនណារិទ្ធ បានឲ្យដឹងថា សម្រាប់ ខេត្តកំពត ​មានគណបក្សនយោបាយចំនួន១២ឈរឈ្មោះប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើស​តាំងតំណាងរាស្ត្រ នីតិកាលទី៧ នេះ ​ដែលមានប្រជាពលរដ្ឋ ​បានចូលរួមបោះឆ្នោត សរុបជាង ៣៦ម៉ឺននាក់ ស្មើ ៨៥.៧៣% នៃចំនួនពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។

ស្ថានភាពទូទៅល្អប្រសើរ ចាប់ពីពេលបើក ការិយាល័យ ​រហូតដល់បិទការិយាល័យ រាប់សន្លឹកឆ្នោត គ្មានបាតុភាពអ្វីមួយកើតឡើងទេ​ ពាក្យបណ្តឹង ក៏គ្មានដែរ។ ​ចំពោះលទ្ធផលក្រៅផ្លូវការ គណបក្ស​ប្រជាជន​កម្ពុជា បាននាំមុខគេដាច់ ​គឺទទួលបានកៅអី ៦លើ៦ ៕ អត្ថបទ៖ អន សារឹម 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        130
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        111
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm