Alves Borges ស៊ុត ៣​គ្រាប់ម្នាក់ឯងឱ្យជើងឯក ២០០៧ ប្រេស៊ីល​ឈ្នះប៉ាណាម៉ា​នៅបាល់ទាត់នារីពិភពលោក

2023/07/25 09:05:13 pm        370

Alves Borges បានក្លាយជាកីឡាការិនីដំបូងដែលរកបាន ៣ គ្រាប់ម្នាក់នៅ​ក្នុង​ព្រឹត្តិការណ៍​បាល់​ទាត់​នារី​ជើង​ឯក​ពិភព​លោក​ឆ្នាំ​នេះ ជួយឱ្យក្រុមជើងឯកឆ្នាំ ២០០៧ ប្រេស៊ីលយកឈ្នះប៉ាណាម៉ា ៤-០។

ខ្សែប្រយុទ្ធស្លាបដែលកំពុងប្រកបអាជីពនៅលីគបាល់ទាត់អាមេរិក Alves Borges រកបានពីរគ្រាប់ដំបូងរបស់ខ្លួន នៅវគ្គទី ១ និងមួយគ្រាប់ទៀតនៅវគ្គទី ២ ខណៈ Zaneratto Joao រកបានមួយគ្រាប់ផងដែរឱ្យប្រេស៊ីលឈ្នះប៉ាណាម៉ា ៤-០ សុខ​សប្បាយឡើងឈរលេខ ១ ក្នុងពូល F។

ចំណែកនៅពូល G អ៊ីតាលីក៏រកបាន ៣ ពិន្ទុក្នុងប្រកួតដំបូងរបស់ខ្លួនផងដែរតាមរយៈជ័យជំនះ ១-០ លើអាហ្សង់ទីន។

មួយគ្រាប់ជ័យជំនះរបស់អាហ្សង់ទីនសម្រេចបានដោយខ្សែប្រយុទ្ធ Cristiana Girelli ដែល​ជា​កីឡាការិនី​បម្រុង​ផ្លាស់​ប្តូរ​ចូល​ស៊ុត​បញ្ចូលទីបានសំរេចនៅនាទីទី ៨៧ ទៅហើយ។

នៅក្នុងពូល G នេះ ស៊ុយអែត និងអ៊ីតាលីមាន ៣ ពិន្ទុដូចគ្នា ខណៈអាហ្សង់ទីន និងអាហ្វ្រិកខាងត្បូងមានសូន្យពិន្ទុ។

ក្រឡេកក្រុមជើងឯក ២ សម័យអាល្លឺម៉ង់មិនមានឧបសគ្គឡើយសម្រាប់ប្រកួតដំបូងរបស់ខ្លួននៅក្នុងពូល H នេះ ដោយ​យក​ឈ្នះ​ម៉ារ៉ុកលទ្ធផលធំធេង ៦-០។

ក្នុងចំណោម ៦ គ្រាប់នោះ មានពីរគ្រាប់ភ្លាត់ចូលទីខ្លួនឯងដោយកីឡាការិនីម៉ារ៉ុក ខណៈខ្សែប្រយុទ្ធអាល្លឺម៉ង់ និង​ជា​ប្រធាន​ក្រុម ​Alexandra Popp រកបានពីរគ្រាប់ម្នាក់ឯង។

ម៉ារ៉ុកជាក្រុមមួយក្នុងចំណោម​ ៨ ដែលបង្ហាញខ្លួនដំបូងនៅ World Cup ឆ្នាំនេះ៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        12
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        85
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm