ខេត្ត​​កំពង់ធំ​រក​ឃើញ​មនុស្ស​៣​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩ ក្នុង​នោះ២​នាក់​វិល​ត្រឡប់​ទៅ​ពី​​ភ្នំពេញ

2021/05/19 04:07:21 pm        33

កំពង់ធំ៖ រដ្ឋបាល​ខេត្ត​កំពង់ធំ​បាន​ប្រកាស​ពី​ការ​រក​ឃើញ​មនុស្ស ៣​នាក់​ទៀត​បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ក្នុង​ស្រុក​ចំនួន ៣ នៃ​ខេត្ត​នេះ ក្នុង​ចំណោម​នោះ អ្នក​ឆ្លង​ថ្មី ២​នាក់ ជា​អ្នក​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​ពី​រាជ​ធានី​ភ្នំពេញ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ រដ្ឋបាល​ខេត្ត​កំពង់ធំ​បញ្ជាក់​ថា ករណី​ឆ្លង​កូវីដ-១៩​ទាំង ៣​នាក់​នេះ ត្រូវ​បាន​រក​ឃើញ​លើ​នារី​ម្នាក់​អាយុ ២០​ឆ្នាំ​ នៅ​ស្រុក​កំពង់ស្វាយ និង​បុរស​ម្នាក់​អាយុ ២៦​ឆ្នាំ នៅ​ស្រុក​តាំងគោក។

បើ​រដ្ឋបាល​ខេត្ត​កំពង់ធំ ពលរដ្ឋ​ទាំង ២​នាក់​នេះ ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​វិល​ត្រឡប់​ពី​រាជ​ធានី​ភ្នំពេញ ទៅ​ខេត្ត​កំពង់ធំ​។

ចំណែក​ឯ​ស្ត្រី​ម្នាក់​ទៀត​អាយុ ៦០​ឆ្នាំ រដ្ឋបាល​ខេត្ត​កំពង់ធំ​ បញ្ជាក់​ថា បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ភូមិ​ឈើទាល ឃុំ​អណ្ដូងពោធិ៍ ក្នុង​ស្រុក​ស្ទោង ដោយ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ភូមិ​កុលាប​ទង។

រដ្ឋបាល​ខេត្ត​នេះ ​ក៏​បាន​អំពាវ​នាវ​ទៅ​ដល់​ពល​រដ្ឋ​ពាក់​ព័ន្ធ​នឹង​មនុស្ស​ទាំង ៣​នាក់​នេះ​ ឱ្យ​ទៅ​ផ្ដល់​សំណាក​ដើម្បី​ពិនិត្យ​រក​មេរោគ​កូវីដ-១៩ ​និង​ដាក់​ខ្លួន​ឯង​នៅ​ដាច់​ដោយ​ឡែក​ដើម្បី​តាម​ដាន​សុខភាព​ខ្លួន​ឯង៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        185
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm