បណ្ដាអង្គការសមាគមក្នុងប្រទេសកម្ពុជាបន្តថ្លែងការណ៍គាំទ្រលទ្ធផលបឋមនៃការបោះឆ្នោត

2023/07/25 11:23:50 pm        98

ភ្នំពេញ ៖ បណ្ដាអង្គការ សមាគម សង្គមស៊ីវិលនានានៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៣នេះ​បានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់គាំទ្រដល់ដំណើរការ និងលទ្ធផលបឋមនៃការបោះឆ្នោតជ្រើស​តាំង​តំណាងរាស្ត្រ នីតិកាលទី៧ ដែលប្រព្រឹត្តកាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ប្រកប​ដោយភាពត្រឹមត្រូវ យុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យពេញលេញ។

បណ្ដាអង្គការ សមាគម សង្គមស៊ីវិលនានានៅរាជធានី-ខេត្តប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផល​នៃការបោះឆ្នោតសម្រាប់ នីតិកាលទី៧ ឆ្នាំ២០២៣ នេះ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានចេញសេចក្ដីប្រកាសលទ្ធផលបណ្ដោះអាសន្នកាលពីប្រលប់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ​នេះ ហើយដែលបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងឆ្នោតគាំទ្រយ៉ាងច្រើនលើសលុប។

បណ្ដាអង្គការ សមាគម សង្គមស៊ីវិលនានាសង្កេតឃើញថា ដំណើរការ ក៏ដូចជាការប្រកាសលទ្ធផលពិតជាមាន​តម្លាភាព សេរី យុត្តិ-ធម៌ ត្រឹមត្រូវ ប្រជាធិបតេយ្យពិតប្រាកដ​ ពុំមានការបង្ខិតបង្ខំ គាបសង្កត់ បំភិតបំភ័យគឺបង​ប្អូន​ប្រជាពលរដ្ឋខ្មែរ គ្រប់ៗរូប បានទៅបោះឆ្នោត ដោយទឹកមុខញញឹម ​ពេញចិត្តនិង​សប្បាយរីករាយ​ទាំងអស់គ្នា។

បណ្ដាអង្គការ សមាគម សង្គមស៊ីវិលនានា ក៏បានថ្កោលទោសដល់ក្រុមនិន្នាការប្រឆាំងពិសេស​អតីតមេបក្ស​ប្រឆាំង​ទណ្ឌិត សម រង្ស៊ី និងបក្សពួកដែលបានរត់ភៀសខ្លួននៅក្រៅប្រទេស​ ដែលបន្តញុះញង់​ឲ្យប្រជាពលរដ្ឋ​ធ្វើ​សកម្មភាព​ខុសច្បាស់ ពិសេសការគូសខ្វែងសន្លឹកឆ្នោត ប៉ុន្ដែផ្ទុយ​ទៅវិញអ្វីដែល​ក្រុមប្រឆាំង​បានកំពុងតែ​ធ្វើនោះមិនត្រឹម​តែមិន​បានផលថែមទាំងធ្វើឲ្យសន្លឹកឆ្នោតមិនមានការថយចុះទៅវិញ។

បើតាម គ.ជ.ប បើប្រៀបធៀបនឹងការបោះឆ្នោតនីតិកាលទី៧ ឆ្នាំ២០២៣ មានសន្លឹកឆ្នោតមិនបានការចំនួនជាង ៤៤ ម៉ឺនសន្លឹកប៉ុណ្ណោះ ដែលចំនួននេះតិចជាងចំនួនសន្លឹកឆ្នោតមិនបានការកាលពីការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ​នីតិកាលទី៦ ឆ្នាំ២០១៨ ដែលមានជាង ៥៩ ម៉ឺនសន្លឹក។

បណ្ដាអង្គការ សមាគម សង្គមស៊ីវិលនានា ប្រកាសគាំទ្រចំពោះលទ្ធផលដែល គ.ជ.ប ប្រកាសលទ្ធផល​ណ្តោះអាសន្ន និងសូមចូលរួមអបអរសាទរដល់គណបក្ស​ប្រជាជនកម្ពុជាដែលទទួលបាន​សម្លេងគាំទ្រយ៉ាង​ច្រើនលើសលប់​ពី​សំណាក់​បងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសក្នុងការបោះឆ្នោតថ្នាក់ជាតិអាណត្តិនេះ៕ អត្ថបទ៖វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        193
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm