រូបសំណាកព្រះពុទ្ធដ៏ធំនៅភាគពាយ័ព្យប្រទេសចិន ត្រូវភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅ

2023/07/25 11:35:32 pm        218

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិន បានរាយការណ៍ថា អគ្គិភ័យបានបំផ្លាញរូបសំណាកព្រះពុទ្ធដ៏ធំនៅវត្តធំមួយក្នុងខេត្តកាន់ស៊ូ (Gansu) ភាគពាយ័ព្យប្រទេសចិនកាលពីថ្ងៃចន្ទ (២៤ កក្កដា)។

វីដេអូដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីរូបសំណាកនៅឯវត្តព្រះពុទ្ធអង្គធំ សានតាន (Shandan) នៃខេត្តកាន់ស៊ូ បានឆាបឆេះកាលពីព្រឹកព្រលឹមថ្ងៃចន្ទ។

ក្រោយពីអគ្គិភ័យបានរលត់ទៅ រូបសំណាកព្រះពុទ្ធហាក់នៅមានសភាពទ្រុឌទ្រោមមួយផ្នែក ប៉ុន្តែសំណង់អារាមជាច្រើនត្រូវបានបំផ្លាញ។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រូបសំណាកដែលបានសាងសង់ក្នុងឆ្នាំ១៩៩៨នោះ ជាការចម្លងពីរូបសំណាកដើមដែលមានអាយុកាលប្រហែល៤២៥ឆ្នាំនៃគ.ស ហើយត្រូវបានខូចខាតក្នុងអំឡុងពេលបដិវត្តន៍វប្បធម៌។

សេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារ (២៥ កក្កដា)នេះ ដែលចេញផ្សាយដោយនាយកដ្ឋានផ្សព្វផ្សាយក្នុងស្រុក បានបញ្ជាក់ថា មិនមានអ្នកស្លាប់ដោយសារអគ្គិភ័យនោះទេ ហើយវត្ថុបុរាណវប្បធម៌របស់វត្តនោះនៅតែមិនបានខូចខាត។

សេចក្តីថ្លែងការណ៍នោះមិនបានបញ្ជាក់លម្អិតអំពីលក្ខណៈនៃវត្ថុបុរាណវប្បធម៌នោះទេ ដោយបានបន្ថែមថា មូលហេតុនៃអគ្គិភ័យកំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        87
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        131
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm