
ប្រទេសគុយបាបានកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតសម្រាប់ខែកក្កដាកាលពីថ្ងៃអាទិត្យ (២៣ កក្កដា) នៅពេលអាកាសធាតុក្តៅខ្លាំងបានធ្វើឱ្យទែម៉ូម៉ែត្រវាស់ស៊ីតុណ្ហភាពឡើងដល់ ៣៩អង្សាសេ ដែលកាន់តែអាក្រក់ទៅៗដោយសារកង្វះទឹកភ្លៀង។
ទូរទស្សន៍គុយបាគ្រប់គ្រងដោយរដ្ឋបានរាយការណ៍អំពីសីតុណ្ហភាពដែលមិនធ្លាប់មានពីមុនមកសម្រាប់ខែកក្កដានៅស្ថានីយអាកាសធាតុចំនួន ៣៥ ក្នុងចំណោមស្ថានីយទាំង៦៨ របស់ប្រទេសនេះ។
សីតុណ្ហភាព ៣៩អង្សាសេ ដែលបានកត់ត្រានៅក្នុងទីក្រុង Jucarito ខេត្ត Granma បានឈានដល់កំណត់ត្រាគុយបាកម្រិតខ្ពស់គឺ ៣៩,៧ អង្សាសេកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០។
យោងតាមមជ្ឈមណ្ឌលអាកាសធាតុជាតិ សីតុណ្ហភាពប្រចាំថ្ងៃជាមធ្យមប្រចាំខែ បានកើនឡើង ២អង្សាសេ លើសពីកំណត់ត្រាជាតិ៕