គណៈប្រតិភូយោធារុស្ស៊ីទៅដល់ប្រទេសកូរ៉េខាងជើង ដើម្បីចូលរួមប្រារព្ធខួបសង្គ្រាមកូរ៉េ

2023/07/26 05:25:51 pm        308

កូរ៉េខាងជើង៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃពុធ ទី២៦ ខែកក្កដានេះថា គណៈប្រតិភូរុស្ស៊ីដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិលោក សឺហ្គេ ស៊ូហ្គូ ( Sergei Shoigu) បានទៅដល់ទីក្រុង ព្យុងយ៉ាងកាលពីថ្ងៃអង្គារ (ទី២៥ កក្កដា) ដោយចូលរួមជាមួយក្រុមចិនជាភ្ញៀវសាធារណៈលើកដំបូងទៅកាន់ប្រទេសនេះ ចាប់តាំងពីការចាប់ផ្តើមផ្ទុះឡើងនូវជំងឺរាតត្បាតកូវីដ-១៩។

KCNA បាននិយាយថា គណៈប្រតិភូទាំងពីរ នឹងចូលរួមក្នុងការប្រារព្ធខួបលើកទី៧០នៃ«ទិវាជ័យជម្នះ» នៅថ្ងៃព្រហស្បតិ៍ (ទី២៧ ខែកក្កដា) នៅទីក្រុងព្យុងយ៉ាង ដោយមានសមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្តចិន លោក លី ហុងចុង (Li Hongzhong)ដឹកនាំក្រុមប៉េកាំង។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ខ្លួនត្រូវបានអញ្ជើញដោយសមភាគីកូរ៉េខាងជើង ហើយនឹងចូលរួមក្នុងព្រឹត្តិការណ៍ទិវាជ័យជម្នះ។ ព្រឹត្តិការណ៍គម្រប់ខួបនេះ ត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលការដង្ហែក្បួនយោធាដ៏សំខាន់ៗ។

ប្រទេសកូរ៉េខាងជើង បានបិទព្រំដែនរបស់ខ្លួននៅដើមឆ្នាំ ២០២០ ចំពោះរាល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងការទូត សូម្បីតែជាមួយដៃគូសេដ្ឋកិច្ច និងនយោបាយសំខាន់ៗគឺប្រទេសចិន និងរុស្ស៊ីក៏ដោយ។ របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ មិនបាននិយាយថា តើដំណើរទស្សនកិច្ចនេះ បានធ្វើការផ្លាស់ប្តូរណាមួយក្នុងគោលនយោបាយនោះទេ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        325
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm