ក្រុមបាល់ទាត់នារីហ្វីលីពីន បង្កើតប្រវត្តិសាស្រ្តឈ្នះក្រុមនូវែស៊ីឡង់ ក្នុងការបង្ហាញខ្លួនដំបូងនៅ World Cup

2023/07/26 05:25:57 pm        311

ជ័យជំនះរបស់ក្រុមបាល់ទាត់នារីហ្វីលីពីនលើកដំបូងក្នុងការបង្ហាញខ្លួននៅ ព្រឹត្តិការណ៍​បាល់​ទាត់​នារី​ពិភព​លោក បានចាត់ទុកជាប្រវត្តិសាស្រ្តបាល់ទាត់របស់ហ្វីលីពីន នេះបើតាម​ការ​លើក​ឡើង​របស់​អ្នក​ចាត់​ការក្រុមលោក Alen Stajcic ក្រោយជ័យជំនះលើក្រុមនារីនូវែស៊ីឡង់ ១-០។

គ្រាប់បាល់តែតបញ្ចូលទីរបស់ Sarina Bolden តាំងពីនាទីទី ២៤ គឺជា​គ្រាប់​បាល់​ជ័យជំនះ​របស់​ហ្វីលីពីន​ធ្វើ​ឱ្យ ម្ចាស់ផ្ទះនូវែស៊ីឡង់ទទួលរងបរាជ័យគួរឱ្យភ្ញាក់ផ្អើល។

ក្រុមនារីហ្វីលីពីនបាននាំគ្នារត់ចូលទីលាន អបអរសាទរជ័យជំនះដំបូងរបស់ខ្លួន ដោយ​សា្នម​ញញឹម​លាយ​ឡំនឹងទឹកភ្នែក។

នូវែស៊ីឡង់ដែលឈ្នះន័រវេសប្រកួតបើកឆាកគួរឱ្យភ្ញាក់ផ្អើលដែរនោះ រំពឹងថាជ័យជំនះប្រកួតទី ២ លើ​ហ្វីលីពីន នឹងធ្វើឱ្យពួកគេធានាកៅអីនៅជុំបន្ត តែផ្ទុយទៅវិញមិនអាចបំបែកប្រកួតការពារ និង​បំប៉ោង​សំណាញ់ទីរបស់ហ្វីលីពីនបានឡើយ។

នៅក្នុងពូល A នេះដែរស្វ៊ីស និងន័រវេសបញ្ចប់ដោយគ្មានក្រុមស៊ុតបញ្ចូលទី មាន​ន័យ​ថា​ស្វ៊ីស​ឈរ​លើ​គេ​ក្នុង​ពូល មាន ៤ ពិន្ទុតាមពីក្រោយដោយនូវេស៊ីឡង់ ៣ ពិន្ទុ ហ្វីលីពីន ៣ ពិន្ទុ និងន័រវេស ១ ពិន្ទុ​។

ងាកមកការប្រកួតនៅក្នុងពូល H ក្រុមនារីកូឡុំប៊ីបានយកឈ្នះក្រុមនារីកូរ៉េដោយលទ្ធផល ២-០ នៅ​ទីក្រុងស៊ីដនីប្រទេសអូស្រ្តាលី។

Catalina Usme រកបានគ្រាប់នាំមុខឱ្យក្រុមមកពីអាមេរិកខាងត្បូងដោយបាល់ពិន័យ ១១ ម៉ែត្រ មុន​ពេល​កីឡាការិនីវ័យក្មេង Linda Caicedo វ័យទើបតែ ១៨ ឆ្នាំធានា​ជ័យ​ជំនះ​ឱ្យ​កូឡុំប៊ី​ក្រោយ​កំហុស​របស់អ្នកចាំទីកូរ៉េ Yoon Young-geul។

ក្នុងពូល H នេះ អាល្លឺម៉ង់ និងកូឡុំប៊ីកាន់ ៣ ពិន្ទុដូចគ្នា ខណៈ កូរ៉េ និងម៉ារ៉ុកមាន ០ ពិន្ទុ៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        92
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        105
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm