Davis Cup៖ កម្ពុជា ស្ថិតក្នុងពូលB ប្រជុំដោយក្រុមខ្លាំង តែគ្រូបង្វឹកថា ត្រៀមខ្លួនរួចរាល់ ដើម្បីតតាំង

2023/07/26 06:10:41 pm        180

ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជា បានធ្វើការចាប់ឆ្នោតប្រកួតព្រឹត្តិការណ៍​កីឡា​វាយកូនបាល់​អន្ដរជាតិ​ប្រចាំតំបន់អាស៊ី/អូសេអានី Davis Cup Group III ឆ្នាំ២០២៣ នៅ​ប្រទេស​ស្រីលង្ការរួចហើយ ដោយលទ្ធផលកម្ពុជា ស្ថិតក្នុង​ពូល​B ជាមួយ​ក្រុមប៉ាស៊ីហ្វិច​អូសេអានី​, ហ្សកដានី ​និងម៉ាឡេស៊ី ខណៈពូលA មានម្ចាស់ផ្ទះស្រីលង្កា, អារ៉ាប់ប៊ីសាអ៊ូឌីត, អ៊ីរ៉ង់ និង​វៀតណាម ។

លោក ជា ពៅ ប្រធានប្រតិភូដឹកនាំ និងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានឲ្យដឹងថា បេក្ខភាព​ប្រកួតប្រជែងក្នុងពូល B នេះ សុទ្ធតែជាក្រុមខ្លាំង ដែលជម្រុះមកពី Group II​ កាល​ពី​ឆ្នាំ​មុន​ ។ ហើយក្នុងនាមប្រតិភូកីឡាកម្ពុជា ពិតជារីករាយ ដែលបាន​លេង​ទល់​ជាមួយ​ក្រុម​ខ្លាំងៗ​ទាំង​អស់​នោះ ដ្បិតកម្ពុជា បានត្រៀមខ្លួនរួចរាល់ ដើម្បីតតាំងជាមួយពួកគេ បន្ទាប់ពីក្រុមកម្ពុជា បាន​ហ្វឹកហាត់ត្រៀមតាំងពីមុនស៊ីហ្គេម ។

ក្នុងចំណោមបេក្ខភាពប្រកួតប្រជែងទាំង ៣ក្រុមជាមួយកម្ពុជា ក្នុងពូលB នេះដែរ លោក​មាន​សុទិដ្ឋិនិយម​ថា ក្រុមកីឡាករវាយកូនបាល់កម្ពុជា នឹងអាចស្វែងរក​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​មួយ​ចំនួន ។ ជារួមកីឡាករគ្រប់រូបនេះ បានត្រៀម និងការប្ដេជ្ញាចិត្តខ្ពស់ នឹងធ្វើឲ្យបានល្អប្រសើរ ដើម្បី​ឈាន​ទៅ​ប្រជែងកៅអី Group II សម្រាប់ព្រឹត្តិការណ៍ Davis Cup ឆ្នាំ២០២៤ ខាងមុខ ។

សូមបញ្ជាក់ថា ការប្រកួត Davis Cup Group III ក្រុមនីមួយៗ ត្រូវប្រកួតវិលជុំសន្សំពិន្ទុ ហើយ​ក្រុម​លេខ​១ និងលេខ២ ក្នុងពូលA និងពូលB ត្រូវប្រកួតខ្វែងគ្នា ហើយក្រុម​ទទួល​បាន​ជ័យ​ជម្នះ​ក្នុង​វគ្គ​ខ្វែង នឹងទទួលបានកៅអី Group II ឆ្នាំ២០២៤ ។ ចំណែកក្រុមចាញ់ ក៏ត្រូវជួបគ្នា ដើម្បី​ស្វែង​រក​ក្រុមឈ្នះ ១ក្រុមទៀត ឡើងទៅ Group II នាឆ្នាំក្រោយផងដែរ៕ អត្ថបទ៖ លី ឈុនឡា

 

 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        128
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        139
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm