ពលរដ្ឋ​ទាំងចាស់ទាំងក្មេង​ បង្ហាញ​សុឆន្ទៈ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ដើម្បី​សង្គមជាតិ

2021/05/19 11:01:48 pm        86

ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលមាន​វ័យ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ​រស់នៅក្នុង​ខណ្ឌ​បឹង​កេង​នៅ​ថ្ងៃទី​១៩ ខែឧសភា​នេះ បន្តនាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង ​Sinovac ដូ​ស​ទី​១ដើម្បី​បង្ការ​កុំ​ឱ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។

ចាប់ពី​ថ្ងៃទី​១៨រហូតដល់​ថ្ងៃទី​៣១ ខែឧសភា​នេះ​ក្រសួង​សុខាភិបាលសហការ​ជាមួយ​រដ្ឋបាល រាជធានី​ភ្នំពេញ​ បាន​រៀបចំ​យុទ្ធនាការ​ចាក​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​១ជូន​ដល់​ពលរដ្ឋ​មានវ័យចាប់ពី​១៨​ឆ្នាំ​ឡើងទៅ​ ស្ថិតនៅក្នុង​ខណ្ឌ​បឹង​កេងកងនិង​ខណ្ឌ​សែន​សុខ​។

ពលរដ្ឋដែល​បាន​នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​នៅ​ទីតាំង​សាលាបឋមសិក្សា​វត្ត​មហាមន្ត្រី​ ក្នុង​សង្កាត់ អូឡាំពិក ខណ្ឌ​បឹង​កេងកង បាន​ប្រាប់​BTV​ថា​ ពួកគេ​មាន​ឆន្ទៈ​ក្នុង​ការ​ទទួល​ការ​ចាក់​វ៉ាក់សាំងដើម្បី​អាចការពារ​កុំឱ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ខ្លួនឯង និង​ទប់ស្កាត់​ការ​ឆ្លង​ចូលក្នុង​ផ្ទះព្រមទាំង​កាត់បន្ថយ​ផល​ប៉ះពាល់សង្គម​ផងដែរ​។

លោក ពា ហន ចៅសង្កាត់​អូ​ឡាំពិ​ក បានឱ្យដឹងថា​ ពលរដ្ឋដែលមាន​វ័យ​ចាប់ពី​១៨​ឆ្នាំ​ឡើង​នៅក្នុង​សង្កាត់​អូឡាំពិក ប្រមាណ​បី​ពាន់​នាក់ត្រូវបាន​ជូនដំណឹង​រួចរាល់​អំពី​ការចាក់​វ៉ាក់សាំង​និង​បានកំណត់ កាលបរិច្ឆេទ​ច្បាស់លាស់ ដែល​ក្នុង​១​ថ្ងៃកំណត់​ចាក់​ជូន​ចំនួន​៤០០​នាក់​។

ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ គឺជា​មធ្យោបាយ​មួយ ក្នុងចំណោម​វិធានការ​សុខាភិបាល​ចាំបាច់​ដទៃ ទៀត ដែល​នឹង​បង្ការ​ការ​រាតត្បាត ការចម្លង​ជំងឺ​កូ​វីដ​-១៩​ និង​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩ ទៅ លើ​វិស័យសេដ្ឋកិច្ច និង​សង្គម​។

មកដល់​បច្ចុប្បន្ន កម្ពុជាមាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ចំនួន​ជាង​៥​លាន​ដូ​ស​រួចហើយ ដែលបាន​នឹង​កំពុង​ប្រើប្រាស់​ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង រួមមាន ១​លាន៧០​ម៉ឺន​ដូ​ស ប្រភេទ​ស៊ី​ណូ​ហ្វា​ម ជា​ជំនួយ​របស់​មិត្ត​ចិន ៣២​ម៉ឺន៤​ពាន់​ដូ​ស ប្រភេទ​កូ​វី​ស៊ៀ​ល ជា​ជំនួយ​តាមរយៈ​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ ក្រោម​កិច្ច ​សម្របសម្រួល​ពី​អង្គការ​សុខភាព​ពិភពលោក​ និង​វ៉ាក់សាំង​ប្រភេទ​ស៊ី​ណូ​វ៉ា​ក់ ចំនួន​បី​លាន​ដូ​ស ដែលជាការបញ្ជាទិញ​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា​ពី​ប្រទេស​ចិន​។ តាម​ការគ្រោងទុក​វ៉ាក់សាំង​Sinovac ប្រមាណ​១លាន​ដូ​ស​ទៀត នឹង​មកដល់​កម្ពុជា​ នៅ​ថ្ងៃទី​២៣ខែឧសភា​នេះ ​ដែលជា​ការ​បញ្ជាទិញ របស់​រាជរដ្ឋាភិបាល ​កម្ពុជា​ពី​មិត្ត​ចិន​ផងដែរ​៕

​អត្ថបទ​៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        164
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        86
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        198

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm