គ.ជ.ប៖ ការចោទថា ការបោះឆ្នោតនៅកម្ពុជា មិនសេរី យុត្តិធម៌ គឺជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ

2023/07/26 06:33:06 pm        197

ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្តម ហង្ស ពុទ្ធា បានលើកឡើងថា ការចោទប្រកាន់នានា មកលើការរៀបចំការបោះឆ្នោត​ នៅក្នុងប្រទេសកម្ពុជា មិនប្រព្រឹត្តិទៅតាមបែបលទ្ធិប្រជាធិបតេយ្យ ​និងមិនសេរីយុត្តិធម៌ គឺជាក្រុមអ្នក​ប្រជាធិបេយ្យ​ក្លែងក្លាយ និងមានចេតនាចង់ដាក់ទណ្ឌកម្ម ចំពោះប្រទេសកម្ពុជា ។

ឯកឧត្តម ហង្ស ពុទ្ធា បានប្រាប់អ្នកសារព័ត៌មាន កាលពីល្ងាចម្សិលមិញថា​ គ.ជ.ប នៅតែបន្តតួ នាទីរបស់ខ្លួន​ ទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ ​និងទទួលខុសត្រូវ ចំពោះការ​បម្រើ​សេវាកម្ម​បោះឆ្នោតជូនប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍប្រទេសកម្ពុជា ។

ឯកឧត្តម បានបញ្ជាក់ថា ចំពោះការលើកឡើងទាំងឡាយណា​ ដែលផ្ទុយនឹងការអនុវត្ត ​និងការ​ប្រព្រឹត្តិទៅ នៃការបោះឆ្នោតនៅកម្ពុជា ​គឺអាចចេញពីអ្នកប្រជាធិបតេយ្យក្លែងក្លាយ ព្រោះការរៀបចំការ​បោះ ឆ្នោតនៅកម្ពុជា ​ធ្វើឡើងតាមច្បាប់ ដែលបានចែង ។

ឯកឧត្តម ហង្ស ពុទ្ធា បានបញ្ជាក់ថា ​គិតត្រឹមម្សិលមិញ ​មានស្ថាប័ន និងប្រទេសប្រមាណជាង ៤០ហើយ ​ដែលបានចូលរួមអបអរសាទរ និង​កោត​ស្ញប់ស្ញែង​ពីដំណើរការរៀបចំការបោះឆ្នោត​នៅកម្ពុជា​ និងបានបង្ហាញនូវក្ដីសង្ឃឹមពីវឌ្ឍនភាពរបស់ពលរដ្ឋកម្ពុជាផងដែរ ។

គួរបញ្ជាក់ថា ​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ​នីតិកាលទី៧ នៅកម្ពុជា ​ដែលធ្វើឡើងកាលពី ថ្ងៃទី២៣ ​ខែកក្កដា នេះ ​បានប្រព្រឹត្តិទៅដោយរលូន និងមានពលរដ្ឋចូលរួមបោះឆ្នោតជាង៨លាន ២សែន នាក់ ដែលស្មើនឹងប្រមាណជាង៨៤ភាគរយ ៕អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        169
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        147
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm