សមាគគ្រឹះស្ថានហិរញ្ញវត្ថុ ជំរុញសមាជិកផ្តល់កម្ចីដល់សហគ្រាសធុនតូចឲ្យបានច្រើន ដើម្បីលើកកម្ពស់អាជីវកម្ម

2023/07/26 06:43:54 pm        117

ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ជំរុញ និងលើកទឹកចិត្តដល់សមជិកដែលជាគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុទាំងអស់ ផ្តល់ឥណទានដល់សហគ្រាសធុនតូចឲ្យបានកាន់តែច្រើន ក្នុងគោល​ដៅលើកកម្ពស់សកម្មភាពអាជីវកម្ម ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោក ផល វ៉ាន់ឌី អគ្គលេខាធិការសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា​ លើកឡើងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នេះថា ​សហគ្រាសធុនតូច និងមធ្យម គឺជាឆ្នឹងខ្នងដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ, ដូច្នេះចំពោះគំនិត​ផ្តួចផ្តើម​ គម្រោងផ្តល់ឥណទានដល់​សហគ្រាសធុនតូច របស់​សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានេះ​ ដោយបច្ចុប្បន្នសមាគមមើលឃើញថា ​ប្រជាពលរដ្ឋកម្ពុជា ជាច្រើន ​មានស្មារតីជាសហគ្រិនភាពជច្រើន ​នៅក្នុងកិច្ចការប្រកបអាជីវកម្ម ដើម្បីបង្កើតប្រាក់​ចំណូលនៅក្នុងគ្រួសាររបស់ពួកគាត់។

ជុំវិញគម្រោងនេះ លោក ផល វ៉ាន់ឌី បានលើកឡើងឲ្យដឹងថា កន្លងមកនេះការផ្តល់ឥណទាន​ដល់​សហគ្រាសធុនតូច របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ​ក្នុងរង្វង់ប្រមាណ ៣០ ភាគរយ នៃការផ្តល់​ឥណទានសរុបប៉ុណ្ណោះ ។ ដើម្បីឲ្យសហគ្រាសធុនតូចក្នុងស្រុក ទទួលបានឥណទានកាន់តែកាន់​ច្រើន សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ​សូមលើកទឹកចិត្តដល់គ្រឹះស្ថានដែលជាសមាជិកទាំងអស់ ​ជួយ បង្កើតនូវផលិតផល ​និងសេវាកម្មថ្មីៗ ដើម្បីលើកកម្ពស់ការផ្តល់ឥណទានដល់សហគ្រាសខ្នាតតូច ក្នុងគោលដៅជំរុញពង្រីកអាជីវកម្មនៅតាមសហគមន៍​ ឬនៅតាមមូលដ្ឋាន ​ឲ្យកាន់តែរីកចម្រើន​បន្ថែមទៀត​ ដើម្បីចូលរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ចជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា​ នឹងបន្តធ្វើកិច្ចការជាច្រើនបន្ថែមទៀត ដើម្បីឲ្យអតិថិជនអាចទទួល​បាន​ហិរញ្ញវត្ថុផ្លូវការ ប៉ុន្តែអតិថិជនខ្លួនឯង ​ក៏ត្រូវលើកកម្ពស់នូវចំណេះដឹងហិរញ្ញវត្ថុ និងមានផែនការ​អាជីវកម្មច្បាស់លាស់​ និងការកសាងកេរឈ្មោះល្អដល់អ្នកផ្តល់សេវាហិរញ្ញវត្ថុ ដើម្បីទទួលបាន​ឥណទាន​យកទៅអភិវឌ្ឍន៍ក្នុងអាជីវកម្មនេះ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        185
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm