គ.ជ.ប នឹងបើកសវនាការបណ្តឹងញុះញង់គូសបំផ្លាញសន្លឹកឆ្នោត ខណៈ៣០បណ្តឹងដោះស្រាយរួចរាល់

2023/07/26 07:16:42 pm        165

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃស្អែកនេះ នឹងបើកសវនាការ​លើបណ្តឹងញុះញង់​​ឲ្យគូសបំផ្លាញសន្លឹកឆ្នោតចំនួន ​៥ បណ្តឹងទៀត ខណៈបណ្ដឹងចំនួន ៣០ បណ្តឹងផ្សេងទៀត​សម្រេច​ផ្តន្ទាទោសពិន័យជាប្រាក់​ និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត។

ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប នៅថ្ងៃទី២៦ ​ខែកក្កដា ឆ្នាំ២០២៣ បានឲ្យដឹងថា អំឡុងពេល ​និងក្រោយពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ​នីតិកាលទី៧ បានបញ្ចប់ និងបានប្រកាសលទ្ធផលបឋមក្តី ប៉ុន្តែគណៈកម្មការឃុំ-សង្កាត់រៀបចំការ​បោះឆ្នោត បាន​ទទួលបណ្តឹងសរុបចំនួន៣៥​ បណ្តឹង​ពី​តាមបណ្តារាជធានី-ខេត្ត ​ដែលពាក់ព័ន្ធនឹងករណីញុះញង់​គូស​បំផ្លាញ​សន្លឹកឆ្នោត។

ឯកឧត្តមបន្តថា ក្នុងចំណោមទាំង៣៥បណ្តឹងនោះ មាន ៣០ បណ្តឹងបានសម្រេចផ្តន្ទាទោស ដោយមានទាំងការផាក​ពិន័យ​ជាប្រាក់ ​រួមទាំងលុប​ឈ្មោះក្នុង​បញ្ជីឈ្មោះបោះឆ្នោត និង​ដកសិទ្ធិមិនឲ្យឈរឈ្មោះបោះឆ្នោត ​ខណៈបណ្ដឹង​ចំនួន ៥ បណ្តឹងផ្សេងទៀតនឹងត្រូវ​លើក​ក្នុង​សវនាការជម្រះនៅថ្ងៃទី ២៧ កក្កដា ស្អែកនេះ។

ឯកឧត្តម ហង្ស ពុទ្ធា ថ្លែងថា ក្នុងចំណោមបណ្តឹងពាក់ព័ន្ធនឹង​ការញុះញង់គូសបំផ្លាញ​សន្លឹកឆ្នោត​នេះ ភាគច្រើនប្តឹងដោយតំណាងរបស់​គណបក្សប្រជាជនកម្ពុជា​ និង​ប្រជាពលរដ្ឋមួយចំនួន ខណៈបណ្តឹងទាំង៥ នឹងលើកទៅក្នុងសវនាកានោះមកពីខេត្តត្បូងឃ្មុំ​ ២បណ្តឹង ប៉ៃលិន ២បណ្តឹង និងកំពង់ចាម ១ បណ្តឹង។ 

ឯកឧត្តមបន្តថា ពាក់ព័ន្ធនឹងបណ្តឹងទាំង៥ខាងលើ បន្ទាប់ពី គ.ជ.ប​ ចេញសេចក្តីសម្រេច តំណាង​ដើមចោទ ឬចុងចោទអាចបន្តប្តឹងជំទាស់ទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងរយៈពេល៧២ម៉ោង។

សូមជម្រាបថា ​ក្រោយការដោះស្រាយបណ្តឹង​បញ្ចប់ជាស្ថាពរ គ.ជ.ប នឹងធ្វើការប្រកាសលទ្ធផល​បណ្តោះអាសន្ន នាថ្ងៃទី៥ សីហា និងលទ្ធផលផ្លូវការប្រកាសនាថ្ងៃទី៩ សីហាខាងមុខ៕ អត្ថបទ សេក ឧត្តម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm