តុលាការបែលហ្ស៊ិក កាត់ទោសជនជាប់ចោទ ៦នាក់ពីបទឃាតកម្ម ជុំវិញករណីបំផ្ទុះគ្រាប់បែក នៅទីក្រុងប៊្រុចសែល ឆ្នាំ២០១៦

2023/07/26 07:22:37 pm        166

បែលហ្ស៊ិក៖ តុលាការក្រុងប្រ៊ុចសែល កាលពីថ្ងៃអង្គារ (ទី២៥ ខែកក្កដា) បានកាត់ទោសបុរស ៦នាក់ ពីបទឃាតកម្ម និង ២នាក់ផ្សេងទៀត ពីបទបង្កភេរវកម្ម បន្ទាប់ពីមានការកាត់ក្តីដ៏ធំបំផុត ដែលមិនធ្លាប់មានរបស់ប្រទេសនេះ ចំពោះករណីបំផ្ទុះគ្រាប់បែករបស់ពួកអ៊ីស្លាមនិយម កាលពីឆ្នាំ២០១៦ នៅរដ្ឋធានីរបស់ប្រទេសបែលហ្ស៊ិក ដែលបានឆក់យកជីវិតមនុស្ស ៣២នាក់។

ជនទាំង ៦នាក់ ក្នុងចំណោមជនជាប់ចោទចំនួន១០នាក់ ត្រូវបានរកឃើញថា មានទោសពីបទមនុស្សឃាត និងប៉ុនប៉ងមនុស្សឃាត ក្នុងបរិបទអ្នកបង្កភេរវកម្ម ពាក់ព័ន្ធនឹងការរួមចំណែករបស់ពួកគេ ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកចំនួន២ នៅព្រលានយន្តហោះ Brussels និងការបំផ្ទុះគ្រាប់បែកលើកទី៣ នៅលើរថភ្លើងក្រោមដីរបស់ទីក្រុងប៊្រុចសែល កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦។

ជនទាំង ៦នាក់នោះ និងមនុស្ស ២នាក់ផ្សេងទៀត ក៏ត្រូវបានកាត់ទោសពីបទចូលរួមក្នុងសកម្មភាពរបស់អង្គការភេរវកម្មផងដែរ។ ចំណែកឯ បុរស ២នាក់ផ្សេងទៀត ត្រូវបានដោះលែង។ ការសម្រេចក្ដី នឹងមានការបើកសវនាការដាច់ដោយឡែក ដើម្បីកំណត់ទោសនានា នៅខែកញ្ញា។ អ្នកដែលត្រូវបានរកឃើញថា មានទោសក្នុងបទឃាតកម្ម អាចប្រឈមនឹងការជាប់ទោសអស់មួយជីវិត។

ក្នុងចំណោមអ្នកដែលត្រូវបានកាត់ទោសនោះ មានម្នាក់ឈ្មោះលោក Salah Abdeslam គឺជាជនសង្ស័យសំខាន់ជាងគេ ក្នុងសវនាការនេះ ពាក់ព័ន្ធនឹងការវាយប្រហារក្រុងប៉ារីសរបស់ប្រទេសបារាំង ដែលបានសម្លាប់មនុស្ស ១៣០នាក់។ នៅពេលរត់គេចខ្លួនពីរដ្ឋធានីរបស់ប្រទេសបារាំង រូបគេត្រូវបានចាប់ខ្លួន នៅទីក្រុងប្រ៊ុចសែល ៤ថ្ងៃមុនមានការវាយប្រហារ នៅប្រទេសបែលហ្ស៊ិក៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm