សប្ដាហ៍ក្រោយរដ្ឋាភិបាលអនុវត្តការដំឡើងកម្រិតឧបត្ថម្ភ ស្រ្តីមានផ្ទៃពោះក្រីក្រ កម្មការិនី និងមន្ត្រីរាជការជាស្ត្រី

2023/07/26 07:23:59 pm        202

ភ្នំពេញ៖ សប្ដាហ៍ក្រោយចាប់ពីថ្ងៃទី១ខែសីហា ឆ្នាំ ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើការដំឡើងប្រាក់ឧបត្ថម្ភជូនស្រ្តីមានផ្ទៃពោះជាមន្រ្តីរាជការ មន្រ្តីកម្មសិក្សា មន្រ្តីជាប់កិច្ចសន្យា កម្មការិនីជាសមាជិក ប.ស.ស ក៏ដូចជាស្រ្តីមានផ្ទៃពោះរស់នៅក្នុងគ្រួសារមានបណ្ណសមធម៌។ ការដំឡើងថវិកាឧបត្ថម្ភនេះ គឺដំឡើងជូនទ្វេដង។

រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តគាំពារស្រ្តីមានផ្ទៃពោះ និងកុមារតូច ក៏ដូចជាជំរុញការអភិវឌ្ឍ​មូលធនមនុស្ស ក៏បានសម្រេចដំឡើងកម្រិតថវិកាឧបត្ថម្ភជូនស្រ្តី​មានផ្ទៃពោះក្នុងគ្រួសារ​មានបណ្ណសមធម៌ កម្មការនីជាសមាជិក ប.ស.ស និងស្រ្តីមានផ្ទៃពោះជាមន្រ្តីរាជការ មន្រ្តីចុះកម្មសិក្សា និងមន្រ្តីជាប់កិច្ចសន្យា។

ការដំឡើងថវិកាឧបត្ថម្ភគឺ ផ្ដល់ជូនទ្វេដង សម្រាប់ការពិនិត្យផ្ទៃពោះចំនួន ៤ដង ការសម្រាល និងក្រោយសម្រាលចំនួន ​១០ដង រហូតកូនអាយុ ២ឆ្នាំ។​ ប្រាក់ឧបត្ថម្ភទាំងនេះ គឺផ្តល់ជូននៅ​ពេលក្រុមគោលដៅទៅទទួលសេវាពិនិត្យថែទាំសុខភាពមាតា ​ទារកនៅគ្រប់មន្ទីរពេទ្យរដ្ឋ។ 

សម្រាប់ស្រ្តីមានផ្ទៃពោះ ​និងសម្រាលកូនរួច ជាក្រុមគោលដៅ ​បង្ហាញការសប្បាយចិត្តជាខ្លាំង នៅពេលដែលរាជរដ្ឋាភិបាលសម្រេចបន្ថែមថវិកាឧបត្ថម្ភ។ បច្ចុប្បន្នពួកគេទទួលបានការ យកចិត្តទុកដាក់ជាខ្លាំងពីក្រុមគ្រូពេទ្យ ​និងទទួលបានថវិកាជាប្រចាំតាមការកំណត់។ ពួកគេក៏សូមអរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានការគិតគូខ្ពស់ចំពោះពួកគេ។

ពាក់ព័ន្ធនឹងការងារនេះដែរ លោកស្រីវេជ្ជបណ្ឌិត ហ៊ាង មករា ប្រធានមណ្ឌលសុខភាពស្ទឹងមានជ័យ លើកឡើងថាមន្ទីរពេទ្យ ក្រៅពីការផ្ដល់សេវាថែទាំដោយយកចិត្តទុកដាក់ ​ក៏បានផ្ដល់ការណែនាំ និងជួយសម្រួលលើការងារមួយចំនួន ដើម្បីឱ្យក្រុមគោលដៅទាំងនោះទទួលបាននូវអត្ថប្រយោជន៍​ដែលពួកគេអាចទទួលបានពីរាជរដ្ឋាភិបាល។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថាការដំឡើងកម្រិត​ថវិកាឧបត្ថម្ភនេះ គឺបង្ហាញពី ​ការប្ដេជ្ញារបស់រាជរដ្ឋាភិបាលក្នុងការគិតគូរដល់ស្រ្តីមានផ្ទៃពោះ កុមារតូច ​ស្របតាមអាទិភាពដែលកំណត់យក មនុស្ស ជាចម្បង ​និងគោលការណ៍ មិនបោះបង់ពលរដ្ឋណាម្នាក់៕អត្ថបទ៖ គឹមហុក


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm