មន្ត្រីបក្សប្រជាជនប្តេជ្ញាធ្វើការងារផ្តល់សេវា និងអភិវឌ្ឍន៍មូលដ្ឋានឲ្យបានល្អ ក្រោយទទួលបានការគាំទ្រច្រើនពីពលរដ្ឋ

2023/07/26 08:04:07 pm        295

កណ្ដាល៖ ក្រោយពីពលរដ្ឋខ្មែរបាននាំគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសការបោះឆ្នោតជាតិឆ្នាំ២០២៣ កាលពីថ្ងៃទី២៣ ខែកក្តដា លទ្ធផលបឋម បង្ហាញថាមានសម្លេងភាគច្រើនលើសលុប , នៅពេលនេះ បណ្តាមន្ត្រី សមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា នៅតាមមូលដ្ឋាន បានប្តេជ្ញាបង្កើនសកម្មភាព បំពេញការងារ ផ្តល់សេវា និងអភិវឌ្ឍន៍មូលដ្ឋានជូនពលរដ្ឋឲ្យបានខ្លាំងកា្ល ទៅតាមកម្មវិធីនយោបាយគណបក្សប្រជាជនកម្ពុជា ដែលបានឃោសនាមុនការបោះឆ្នោត។

បើតាម ឯកឧត្តម ម៉ៅ ភិរុណ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃទី២៦ ខែកក្កដានេះ ដោយលើកឡើងថ្លែងអំណរគុណជាខ្លាំង​ចំពោះពលរដ្ឋខេត្តកណ្តាលប្រមាណ៩០% បាននាំគ្នាអញ្ជើញទៅបោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ហើយតាមរយៈការនាំគ្នាបោះឆ្នោតជូន​គណបក្ស​ប្រជាជនច្រើនលើសលប់នេះ បណ្តាសមាជិក ​សមាជិកាបក្ស ​ហើយខ្លះជាថ្នាក់ដឹកនាំ ជាអាជ្ញាធរមូលដ្ឋាន តាមបណ្តាស្រុកក្រុង ឃុំសង្កាត់ គឺបានប្តេជ្ញាចិត្តបង្កើនសកម្មភាពឲ្យបាន​ខ្លាំងក្លា​ថែមទៀត អនុវត្តកម្មវិធីគោលនយោបាយបក្ស ​កម្មវិធីនយោបាយរាជរដ្ឋាភិបាល ផ្តល់សេវាមូលដ្ឋានជូនពលរដ្ឋឲ្យបានល្អ ​ខិតខំ​អភិវឌ្ឍន៍​មូលដ្ឋាន​ ជំរុញជីវភាពពលរដ្ឋ កាន់តែប្រសើរឡើង​ និងកាត់បន្ថយភាពក្រីពលរដ្ឋនៅកម្រិតទាបបំផុត។

បើតាមថ្នាក់ដឹកនាំគណបក្សប្រជាជននៅសង្កាត់សិត្បូ ​និងសង្កាត់ស្វាយរលំក្រុងតាខ្មៅ ខេត្តកណ្តាលវិញ ​និងក្នុងនាមជាប្រតិបត្តិករផ្តល់សេវាផ្ទាល់នៅថ្នាក់ឃុំសង្កាត់ ក៏បានបង្ហាញ​ការប្តេជ្ញាថា នឹងបង្កើនការផ្តល់សេវាល្អ ជំរុញអភិវឌ្ឍន៍មូលដ្ឋានមានផ្លូវថ្នល់ស្អាត ​ស្រួលធ្វើដំណើរ ជាពិសេសខិតខំអនុវត្តគោលនយោបាយភូមិឃុំសង្កាត់ ​មានសុវត្ថិភាព​ ការពារសុខ ​សុវត្ថិភាព ការប្រកបរបរជូនពលរដ្ឋឲ្យបានល្អបំផុត។

សូមបញ្ជាក់ថា នៅខេត្តកណ្តាល​មានពលរដ្ឋបោះឆ្នោតគាំទ្រ​គណបក្សប្រជាជនកម្ពុជា មាន​ប្រមាណជិត​៥៧ម៉ឺននាក់ ​ខណៈទូទាំងខេត្តមានពលរដ្ឋទៅបោះឆ្នោតជិត​៧៣ម៉ឺននាក់​ស្មើនឹង​ប្រមាណ៩០% ​នៃចំនួនអ្នកមានឈ្មោះបោះឆ្នោតសរុបនៅក្នុងបញ្ជី ៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm