សមយុទ្ធយោធារួមរបស់រុស្ស៊ីនិងចិននៅអាស៊ីកំពុងធ្វើឲ្យមន្ទីរបញ្ចកោណព្រួយបារម្ភយ៉ាងខ្លាំង

2023/07/26 08:44:50 pm        354

រុស្ស៊ី-ចិន៖ ប្រទេសរុស្ស៊ី និងចិនកំពុងបង្កើនសមយុទ្ធយោធារួមគ្នានៅអាស៊ី និងប៉ាស៊ីហ្វិក ហើយសកម្មភាពរបស់ពួកគេ កំពុងចាប់ផ្តើមធ្វើឲ្យមន្ទីរបញ្ចកោណមានការព្រួយបារម្ភយ៉ាងខ្លាំង។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ទីក្រុងប៉េកាំងនិងទីក្រុងមូស្គូ បានបញ្ចប់សមយុទ្ធដែនអាកាស និងកងទ័ពជើងទឹកដ៏ធំនៅសមុទ្រជប៉ុន រួមទាំងបេសកកម្មប្រឆាំងនាវាមុជទឹក ការហ្វឹកហ្វឺនការពារដែនសមុទ្រ និងអាកាស និងសមប្រយុទ្ធ។ ក្រុមមេដឹកនាំ បាននិយាយថា ការអនុវត្តសាកល្បង គឺផ្តោតលើ«ការការពារ»ការដឹកជញ្ជូនតាមសមុទ្រក្នុងតំបន់ ដែលអាចជាការនិយាយចំអកចំពោះភាសាដែលរដ្ឋបាលលោកបៃដិន បានប្រើដើម្បីធ្វើឲ្យមានភាពត្រឹមត្រូវនៃវត្តមានយោធារបស់ខ្លួនដែលកំពុងកើនឡើង នៅក្នុងសមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់។

កាលពីខែមុន យន្តហោះទម្លាក់គ្រាប់បែក H-6 របស់ចិនចំនួន៤គ្រឿង និងយន្តហោះទម្លាក់គ្រាប់បែក Tu-95 របស់រុស្ស៊ី ចំនួនពីរគ្រឿង បានធ្វើការល្បាតរួមគ្នារវាងប្រទេសជប៉ុន និងកូរ៉េខាងត្បូង និងបន្តទៅភាគខាងត្បូងឆ្ពោះទៅកាន់ប្រទេសហ្វីលីពីន និងកោះហ្គាំ (Guam) ដែលជាមូលដ្ឋានទាំងអស់សម្រាប់កងកម្លាំងអាមេរិក។ ប្រតិបត្តិការនេះ បានបណ្តាលឲ្យទាំងទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល ប្រឹងប្រែងធ្វើសកម្មភាព ដើម្បីការពារដែនអាកាសរបស់ពួកគេ ហើយហាក់ដូចជាការព្រមានដល់មេដឹកនាំនៃប្រជាជាតិប្រទេស Quad ដូចជាសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា ដែលកំពុងជួបប្រជុំនៅទីក្រុងតូក្យូក្នុងសប្តាហ៍នោះ។

ក្រុមមន្ត្រីការពារជាតិអាមេរិក បាននិយាយថា ពេលនេះ ពួកគេកំពុងធ្វើការវាស់វែងថាតើយោធាចិន និងរុស្ស៊ីនឹងសម្លឹងមើលការធ្វើសមយុទ្ធប្រភេទនេះដែលកាន់តែខិតទៅជិតទឹកដីអាមេរិក ឬយ៉ាងណា។ ហើយក៏មានការព្រួយបារម្ភផងដែរថា វិមានក្រឹមឡាំង អាចនឹងចែករំលែកទិន្នន័យសមរភូមិពីសង្គ្រាមរបស់ខ្លួន ក្នុងប្រទេសអ៊ុយក្រែនដែលពាក់ព័ន្ធនឹងប្រតិបត្តិការយោធាប្រឆាំងនឹងប្រព័ន្ធការពាររបស់សហរដ្ឋអាមេរិក និងអង្គការណាតូ ជាមួយនឹងប្រទេសចិន៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        325
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm