សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនបន្តធ្វើជានាយករដ្ឋមន្រ្តីសម្រាប់អាណត្តិទី៧ទៀតនោះទេ

2023/07/26 10:21:32 pm        109

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈថា ​សម្ដេច មិន​បន្ត​តំណែង​ជា​នាយករដ្ឋមន្រ្តី សម្រាប់អាណត្តិទី៧នេះទេ ដោយ​សម្រេច​ប្រគល់​តំណែងនេះ​ទៅឲ្យ​ឯកឧត្តម ហ៊ុន ម៉ាណែត ​ចាប់ពីដើមអាណត្តិនេះ​តែម្តង ​ខណៈសម្តេច​នឹង​ទៅ​កាន់​ជា​ប្រធានព្រឹទ្ធសភាជំនួស​សម្តេចវិបុលសេនាភក្តី ​សាយ ឈុំ វិញ។

ថ្លែងតាមរយៈសារពិសេសនារសៀលថ្ងៃទី២៦ ខែកក្កដា ​ឆ្នាំ២០២៣នេះ ​សម្តេចតេជោ បាន​បញ្ជាក់​ថា​ វាជា​ការចាំបាច់ខ្លាំង​បំផុតក្នុងការរៀបចំ​គណៈរដ្ឋមន្រ្ដីថ្មី​មួយ​ដែល​មានថ្នាក់ដឹកនាំ​វ័យក្មេងជំនាន់​ក្រោយក្នុងការ​ដឹកនាំ​រាជរដ្ឋាភិបាលបន្ត ​ហើយសម្រាប់ថ្នាក់ដឹកនាំចាស់ៗ​ក៏នឹង​ត្រូវ​លាលែង​ចេញ​ពី​តំណែងដូចគ្នាផងដែរ ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងដែរថា មានកត្តាធំៗចំនួន៤​ដែលត្រូវ​ឲ្យ​ឯកឧត្តម ហ៊ុន ម៉ាណែត ក្លាយ​ទៅជានាយករដ្ឋមន្រ្តី គឺ១.មានការឯកភាពផ្ទៃក្នុងពីគណបក្ស ២.ត្រូវជាប់ជា​សមាជិក​សភា ៣.ត្រូវបាន​តែង​តាំង​ពី​ព្រះមហាក្សត្រ​ និងទី៤.ត្រូវឆ្លងកាត់ពីសភាជាតិ។

សម្តេចតេជោ ហ៊ុន សែន ក៏បាន​អះអាង​ផងដែរថា ​ក្រោយពេលដែល​ សម្តេច​លាលែង​ចេញ​ពី​នាយករដ្ឋមន្រ្តី ​ហើយទៅកាន់ជាប្រធានព្រឹទ្ធសភានោះ ​សម្តេច​នឹងមិនជ្រៀតជ្រែក ទៅ​លើ​កិច្ចការងារ​របស់​នាយករដ្ឋមន្រ្តីនោះទេ ​ប៉ុន្តែសម្រាប់កិច្ចការងាររបស់​គណបក្សគឺសម្តេច​នៅតែជា ប្រធានដដែល។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា ​នាយករដ្ឋមន្រ្តីថ្មី ​ដែលដឹកនាំ​ដោយឯកឧត្តម ហ៊ុន ម៉ាណែត ​នឹងធ្វើការប្រកាសឲ្យកាន់តំណែងជាផ្លូវការ​នៅថ្ងៃទី២២ ​ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះតែម្តង៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        397
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        426
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        552

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm