
អ៊ីរ៉ង់នឹងបន្តអនុវត្តការកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារ ដើម្បីបញ្ចៀសផលប៉ះពាល់ពីការដាក់ទណ្ឌកម្ម នេះបើយោងតាមអភិបាលរងធនាគារកណ្តាលរបស់ប្រទេសអ៊ីរ៉ង់ លោក Mohsen Karimi បាននិយាយនៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះ។
សហភាពទូទាត់រូបិយប័ណ្ណអាស៊ី (ACU) ជាស្ថាប័នទូទាត់ប្រាក់ពាណិជ្ជកម្មពហុភាគីក្នុងតំបន់ដែលមានមូលដ្ឋាននៅទីក្រុងតេអេរ៉ង់ ដែលមានប្រទេសសមាជិកចំនួន៩ បានប្រកាសកាលពីខែឧសភាថា ខ្លួននឹងចាប់ផ្តើមជម្រើសមួយចំពោះប្រព័ន្ធសង្គមសម្រាប់ប្រព័ន្ធទូរគមនាគមន៍ហិរញ្ញវត្ថុអន្តរធនាគារអន្តរជាតិ (SWIFT) ដែលមានឥទ្ធិពលយ៉ាងខ្លាំងរបស់សហរដ្ឋអាមេរិក។
លោក Karimi ដែលជាអនុប្រធានសហភាព ACU បានលើកឡើងថា បណ្ដាប្រទេសក្នុងតំបន់បានមើលឃើញពីតម្រូវការនៃការពន្លឿនការកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
យោងតាមលោក Karimi បានឱ្យដឹងថា ដោយសារមិនមែនគ្រប់ប្រទេសទាំងអស់មានសិទ្ធិចូលប្រើប្រព័ន្ធ SWIFT ទេ ដូចនេះហើយសមាជិកសហភាព ACU បានយល់ព្រមប្ដូរប្រព័ន្ធធនាគារ ដែលខិតខំប្រឹងប្រែងគ្របដណ្តប់តម្រូវការប្រតិបត្តិការទូទាត់រូបិយប័ណ្ណទាំងអស់រវាងរដ្ឋជាសមាជិក។
លោកទេសាភិបាលរងរូបនោះក៏បានសង្កត់ធ្ងន់ថា ប្រទេសជាច្រើនមានការលើកទឹកចិត្តក្នុងការបន្តកាត់បន្ថយប្រាក់ដុល្លារ និងបញ្ចៀសការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដោយសារសហរដ្ឋអាមេរិកបានបំពានដាក់ទណ្ឌកម្មលើបណ្ដាប្រទេសផ្សេងៗជាយូរមកហើយ ព្រមទាំងបន្តអនុវត្តគោលនយោបាយឯកតោភាគី និងអនុត្តរភាព ដែលបាននាំមកនូវគ្រោះថ្នាក់ និងផលប៉ះពាល់អវិជ្ជមានជាច្រើនដល់សហគមន៍អន្តរជាតិផងដែរ៕