អាមេរិកចោទប្រកាន់មហាសេដ្ឋីអង់គ្លេសលោក Joe Lewis ពីបទលក់ ឬទិញភាគហ៊ុនខុសច្បាប់

2023/07/27 01:18:35 am        580

លោក Joe Lewis ដែលជាមហាសេដ្ឋីអង់គ្លេស និងជាម្ចាស់ក្លិបបាល់ទាត់មាន់ខ្នាយមាស Spurs ត្រូវបានតុលាការចោទប្រកាន់នៅទីក្រុងញូវយ៉ក សម្រាប់រៀបចំគម្រោងលក់ ឬទិញភាគហ៊ុនខុសច្បាប់ ។ 

ក្រុមរដ្ឋអាជ្ញា និយាយថា លោក Lewisបានទាញយកកម្រៃពីការចូលដល់របស់លោកនៅក្នុងសាលប្រជុំគណៈនាយកសាជីវកម្ម ដោយបញ្ជូនព័ត៌មានសម្ងាត់របស់ក្រុមហ៊ុនដែលលោកនិយោគដល់មិត្តភ័ក្រ្ត ជំនួយការផ្ទាល់ អាកាសយានិកឯកជន និងគូស្នេហ៍របស់លោក ដើម្បីឲ្យពួកគេកើបប្រាក់ចំណេញរាប់លានដុល្លារ។ 

លោក Damian Williams ដែលជាមេធាវីសហរដ្ឋអាមេរិក បាននិយាយនៅក្នុងវីដេអូដែលបានបង្ហោះលើបណ្តាញព័ត៌មានសង្គម Xដែលកាលពីមុនគេស្គាល់ថាជាបណ្តាញព័ត៌មានសង្គម Twitter នោះថា រឿងបែបនេះ វាមិនសំខាន់ចាំបាច់ទេ ។ លោក Joe Lewisគឺជាមហាសេដ្ឋី ។ 

លោក Williams បន្តថា ប៉ុន្តែដូចដែលពួកយើងចោទប្រកាន់អញ្ចឹងថា គាត់ប្រើប្រាស់ព័ត៌មានខាងក្នុង ជាមធ្យោបាយដើម្បីផ្តល់សំណងដល់និយោជិករបស់គាត់ ឬផ្តល់អំណោយដល់មិត្តភ័ក្រ្ត និងគូស្នេហ៍របស់គាត់ ។ នោះគឺជាអំពើពុករលួយសាជីវកម្ម វាគឺជាការបោកប្រាស់ ហើយវាប្រឆាំងនឹងច្បាប់ ។ 

លោក Lewis ដែលជាស្ថាបនិកបង្កើតក្រុមហ៊ុនវិនិយោគ Tavistock Groupត្រូវបានគេចោទប្រកាន់ពីបទក្លែងបន្លំមូលបត្រ ១៦ករណី និងបទសមគំនិត ៣ករណី សម្រាប់ឧក្រិដ្ឋកម្មចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ២០២១ ។ 

លោក David Zornow ដែលជាមេធាវីរបស់លោក Lewis និយាយនៅក្នុងសេចក្តីថ្លែងការណ៍ផ្ញើតាមអ៊ីម៉ែលថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបង្កើតកំហុសដ៏ធ្ងន់ធ្ងរមួយក្នុងការវាយតម្លៃលោក Lewis គឺជាបុរសវ័យ ៨៦ឆ្នាំម្នាក់ដែលមានភាពស្មោះត្រង់ និងសម្រេចសមិទ្ធិផលដ៏អស្ចារ្យ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        2
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        8
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm