លោក ថាក់ស៊ីន ស៊ីណាវ៉ាត អតីតនាយករដ្ឋមន្ត្រីថៃ មានផែនការវិលត្រលប់មកប្រទេសវិញនៅខែសីហា

2023/07/27 01:26:43 am        485

កូនស្រីរបស់លោកបាននិយាយនៅថ្ងៃពុធនេះថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីដែលនិរទេសខ្លួនរបស់ប្រទេសថៃ មានផែនការវិលត្រលប់មកកាន់ប្រទេសវិញ នៅថ្ងៃទី១០ ខែសីហា ដោយប្រឈមនឹងពេលវេលាជាប់ពន្ធនាគារដែលអាចកើនមាននិងក្នុងពេលដែលមានវិបត្តិនយោបាយដែលបានអូសបន្លាយពេល បន្ទាប់ពីការបោះឆ្នោតសកលកាលពីខែឧសភា។

លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) បាននិយាយនៅលើការបង្ហោះតាមបណ្តាញផ្សព្វផ្សាយសង្គមថា «លោកប៉ា នឹងត្រលប់មកវិញនៅថ្ងៃទី១០ ខែសីហា នៅព្រលានយន្តហោះ Don Muang (ដុន មឿង) ដោយនិយាយសំដៅដល់ព្រលានយន្តហោះមួយនៅក្នុងទីក្រុងបាងកក។

ការសម្រេចចិត្តដើម្បីត្រលប់មកប្រទេសកំណើតវិញនេះ គឺជារឿងមួយដែលលោកប៉ា បាននិយាយយ៉ាងជាក់លាក់អំពីរៀងនេះ ចាប់តាំងពីដើមឆ្នំា២០២២មក។ លោក ថាក់ស៊ីន មានអាយុ ៧៤ឆ្នាំ មានឥទ្ធិពលខ្លាំងក្នុងពាណិជ្ជកម្មទូរគមនាគមន៍ ហើយជានាយករដ្ឋមន្ត្រី ចាប់ពីឆ្នាំ២០០១ រហូតដល់លោកត្រូវបាន    បណ្តេញចេញនៅក្នុងរដ្ឋប្រហារឆ្នាំ២០០៦។ បច្ចុប្បន្នលោករស់នៅក្នុងការនិរទេសភាពបន្ទាប់ពីភៀសខ្លួនពីប្រទេសថៃ ដើម្បីបញ្ចៀសពីការកាត់ទោសដាក់ពន្ធនាគារពីបទពុករលួយក្នុងឆ្នំ២០០៨។

បច្ចុប្បន្ន គណបក្សភឿថៃ ត្រូវបានគាំទ្រដោយលោក ថាក់ស៊ីន ដែលកំពុងប៉ុនប៉ងដើម្បីបង្កើតរដ្ឋាភិបាលមួយនៅក្នុងប្រទេសថៃ បន្ទាប់ពីស្ថិតក្នុងលំដាប់ទី២ ក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី១៤ ខែឧសភា។ ស្នងការរងនគរបាលជាតិប្រទេសថៃ លោក Surachate Hakparn បាននិយាយថា លោកថាក់ស៊ីន នឹងក្លាយជាគោលដៅចំពោះដំណើរការតុលាការនៅពេលការវិលត្រលប់របស់លោកតាមផែនការ។ លោកប្រឈមមុខការជាប់ពន្ធនាគាររហូតដល់១០ឆ្នំាសម្រាប់ករណីជាច្រើន ដែលលោកត្រូវបានកាត់ឲ្យជាប់ទោសដោយតុលាការកំពូលរបស់ប្រទេស ខណៈការចោទប្រកាន់ទាំងនេះ លោកនិយាយថាគឺជាហេតុផល នយោបាយ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        73
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        106
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm