ប្រទេសម៉ុលដូវ៉ា នឹងកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ី ជុំវិញរបាយការណ៍ ពាក់ព័ន្ធនឹងចារកម្ម

2023/07/27 06:16:32 am        313

ក្រសួងការបរទេសរបស់ប្រទេសម៉ុលដូវ៉ា កាលពីថ្ងៃអង្គារ (ទី២៥ ខែកក្កដា) បានឲ្យដឹងថា ខ្លួននឹងកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Oleg Vasnetsov ដើម្បីឲ្យមានការពន្យល់អំពីសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ដែលថា មានការដំឡើងឧបករណ៍នៅលើដំបូលស្ថានទូតរុស្ស៊ី ដែលអាចប្រើសម្រាប់កិច្ចការចារកម្ម។

បណ្ដាញសារព័ត៌មាន Insider និងប៉ុស្តិ៍ទូរទស្សន៍ Jurnal TV បាននិយាយថា ចានផ្កាយរណបចំនួន ២៨ សសរបង្គោល និងឧបករណ៍បញ្ជូន និងទទួល ត្រូវបានដំឡើងនៅពីលើស្ថានទូត និងអគារលំនៅឋានជិតខាង ដែលប្រើប្រាស់ដោយអ្នកការទូត និងបុគ្គលិកបច្ចេកទេស។ 

នៅក្នុងសេចក្ដីរាយការណ៍រួមមួយ ក្រសួងការបរទេស បានឲ្យដឹងថា មនុស្សដែលមានទំនាក់ទំនងជាមួយចារកម្មរុស្ស៊ី ត្រូវបានគេឃើញវត្តមាន នៅលើអគារទាំងនោះ។ ក្រសួងការបានលើកឡើងថា៖ «យើងចាត់ទុកចារកម្ម ឬការជ្រៀតជ្រែកពីបរទេស ក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសម៉ុលដូវ៉ា គឺជារឿងមិនអាចទទួលយកបានជាដាច់ខាត ព្រោះនេះគឺតំណាងឲ្យការប្រឈមដោយផ្ទាល់ចំពោះអធិបតេយ្យភាព និងសន្តិសុខជាតិនៃរដ្ឋម៉ុលដូវ៉ា»។

ស្ថានទូតរុស្សី និងទីក្រុងម៉ូស្គូ មិនបានធ្វើការអត្ថាធិប្បាយអ្វីភ្លាមៗនោះឡើយ ចំពោះសេចក្តីថ្លែងការណ៍របស់ក្រសួង ឬចំពោះរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ។ ប្រទេសរុស្ស៊ីបានបដិសេធការលើកឡើងរបស់ប្រទេសម៉ុលដូវ៉ាម្តងហើយម្តងទៀត ដែលចោទពីការជ្រៀតជ្រែកក្នុងកិច្ចការរបស់ប្រទេសនេះ ជាពិសេសជុំវិញតំបន់ផ្តាច់ខ្លួនត្រង់ស៊្នីសទ្រី (Transdniestria) ជាទីដែលទីក្រុងម៉ូស្គូ មានដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួន។

ភាពតានតឹង ក៏បានកើនឡើងផងដែរ ជុំវិញការលុកលុយរបស់រុស្ស៊ីមកលើប្រទេសអ៊ុយក្រែន។ ប្រទេសម៉ុលដូវ៉ា ដែលមានព្រំប្រទល់ជាប់នឹងអ៊ុយក្រែន បានរិះគន់ការលុកលុយនេះ និងការបង្កសង្គ្រាមរបស់រុស្ស៊ីមកលើប្រទេសជិតខាង៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        83
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        127
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm