ខេត្ត​ត្បូងឃ្មុំ​រក​ឃើញ​មនុស្ស​ ០៥​នាក់​ទៀត ​ឆ្លង​កូ​វីដ​-១៩ ក្នុងនោះ ​មាន​កុមារ​ ០២​នាក់​ផងដែរ​

2021/05/20 12:49:17 am        110

​ត្បូងឃ្មុំ​៖ រដ្ឋបាលខេត្ត​ត្បូងឃ្មុំ បាន​ប្រកាស​ពី​ការរកឃើញ​មនុស្ស ៥​នាក់​ទៀត​បាន​ឆ្លង​មេរោគ​កូ​វីដ​-១៩ ក្នុងនោះ ​កុមារ ២​នាក់​ផងដែរ​។​

​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នៅថ្ងៃនេះ រដ្ឋបាលខេត្ត​ត្បូងឃ្មុំ បាន​បញ្ជាក់ថា ពលរដ្ឋ ០៥​នាក់ ក្នុងនោះ​មាន​កុមារី​ម្នាក់​ផងដែរ ត្រូវបាន​ធ្វើតេស្ត និង​រកឃើញ​ឆ្លង​មេរោគ​កូ​វីដ​-១៩​។​

​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន បុរស​ម្នាក់​អាយុ ៣៥​ឆ្នាំ ត្រូវបាន​រកឃើញ​ឆ្លង​មេរោគ​កូ​វីដ​-១៩ បន្ទាប់ពី​គាត់​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ​កាលពី​ថ្ងៃ​អង្គារ​កន្លងមកនេះ​។​

​ចំណែកឯ​កុមារី​ម្នាក់​អាយុ ១៣​ឆ្នាំ រដ្ឋបាលខេត្ត​នេះ​បញ្ជាក់ថា បានធ្វើ​ដំណើរ​វិលត្រឡប់​ទៅ​ពី​ភ្នំពេញ​កាលពី​សប្ដាហ៍​មុន​។​

​រីឯ​ស្រី​ម្នាក់​អាយុ ៣៩​ឆ្នាំ និង​កូនប្រុស​អាយុ​ទើប ១០​ឆ្នាំ ត្រូវបាន​រកឃើញ​ឆ្លង​មេរោគ​នេះ​នៅក្នុង​លទ្ធផល​តេស្ត​លើក​ទី​៣ ក្រោយពី​ប្ដី​គាត់​ត្រូវបាន​រកឃើញ​ឆ្លង​មេរោគ​កូ​វីដ​-១៩​កាលពី​ថ្ងៃទី​០១ ខែឧសភា​។​

​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ បានឱ្យដឹង​ទៀតថា បុរស​ម្នាក់ទៀត​អាយុ ៤១​ឆ្នាំ ត្រូវបាន​រកឃើញ​ឆ្លង​មេរោគ​ផងដែរ ក្រោយពី​បុរស​រូបនេះ​បាន​វិលត្រឡប់​ទៅ​ពី​រាជធានី​ភ្នំពេញ​។​

​បើ​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ អ្នក​ឆ្លង​មេរោគ​កូ​វីដ​-១៩​ទាំង ៥​នាក់​នេះ ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​មេមត់ មន្ទីរពេទ្យបង្អែក​ពា​ញា​ក្រែក និង​មន្ទីរពេទ្យបង្អែក​ព្រះ​ន​រោ​ត្ដម សីហនុ ត្បូងឃ្មុំ​។​

​អាជ្ញាធរខេត្ត​នេះ​ក៏​កំពុង​ស្វែងរក​មនុស្ស​ដទៃទៀត​ដែល​បាន​ប្រាស្រ័យ​ទាក់ទង​នឹង​មនុ​ស្សទាំង ៥​នាក់​ខាងលើនេះ​ផងដែរ ដើម្បី​ធ្វើតេស្ត និង​ដាក់​ឱ្យនៅ​ដាច់ដោយឡែក​ដើម្បី​តាមដាន​សុខភាព​៕​ អត្ថបទ៖ សុធី

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        328
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm