[BREAKIGN NEWS] ប្រធានសភាថៃ ពន្យារពេលបោះឆ្នោតនាយករដ្ឋមន្ត្រីបន្ទាប់​ដែលបានគ្រោង​ធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះ

2023/07/27 03:28:28 pm        443

ប្រធានសភារបស់ប្រទេសថៃបានពន្យារពេលការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់ ដោយសភាទាំងពីរ ជាការពង្រីកភាពជាប់គាំង​ខាង​នយោបាយ​ដែល​បាន​កើត​ឡើង​ចាប់​តាំង​ពី​ការ​បោះឆ្នោត​សកលកាលពីថ្ងៃទី១៤ ខែឧសភា ។

តុលការធម្មនុញ្ញ​ថៃនឹង​សម្រេច​លើ​បណ្តឹង​លោក​ភីថា​នៅ​ថ្ងៃទី​៣ ខែសីហា​។​ ប្រភព​មួយ​បាន​និយាយ​ថា ​តុលាការ​ធម្មនុញ្ញនឹង​ពិចារណា​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​ក្រោយ​ថា​តើខ្លួន​នឹង​ទទួល​យកសម្រាប់​ការ​ពិភាក្សា​លើ​ញត្តិ​ទាក់​ទង​នឹង​ការ​តែង​តាំង​ជា​ថ្មី​នូវ​មេដឹកនាំ​គណបក្ស​ឆ្ពោះទៅ​មុខ​(Move Forward)(MFP) លោក ភីថា លីមចារើនរ៉ាត់ (Pita Limjaroenrat) ជា​នាយករដ្ឋ​មន្ត្រី​ឬ​យ៉ាង​ណា។

ដំបូងឡើយ ការបោះឆ្នោតត្រូវបានគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី២៧ កក្កដានេះ ប៉ុន្តែ​លោក        វ៉ាន់ មូហាម៉ាដ ន័រ ម៉ាថា (Wan Muhamad Noor Matha ) បាននិយាយថា លោក​​កំពុងពន្យារពេលដោយគ្មានកំណត់ ដោយ​រង់ចាំ​សេចក្តី​សម្រេច​របស់​តុលាការ​ធម្មនុញ្ញ​ស្តីពី​ការ​បដិសេធ​ការតែងតាំងជាថ្មីសម្រាប់បេក្ខភាពលោក Pita Limjaroenrat ដែល​ជា​ប្រធាន​គណបក្ស​ឆ្ពោះទៅមុខ (MFP) ។ 

លោក Wan Noor បានប្រាប់អ្នកយកព័ត៌មាននៅឯសភាថា នឹងមិនមានកិច្ចប្រជុំនៅថ្ងៃទី ២៧ខែកក្កដានេះទេ ។ លោកខ្ញុំនឹងជូនដំណឹងនៅពេលកិច្ចប្រជុំបន្ទាប់នឹងត្រូវធ្វើឡើង។ ការបោះ​ឆ្នោត​ដែល​បានគ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍នេះ គឺបន្ទាប់ពីសភាបានរារាំងលោក Pita ចំនួនពីរដង ដែល​គណបក្ស​របស់​លោកទ​ទួល​បាន​អាសនៈ​ច្រើន​ជាង​គេ​ក្នុង​ការ​បោះឆ្នោត​ក្នុង​ការ​​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី។

លោក Wan Noor បានពន្យារពេលសម័យប្រជុំ ដោយសារតែ​ញត្តិ​ទៅ​តុលាការ​ធម្មនុញ្ញ​ ដើម្បី​ពិនិត្យ​ឡើង​វិញ​នូវសេចក្តីសម្រេចដែលបានរារាំងការតែងតាំងជាថ្មីរបស់លោក Pita  ដែល​អ​គ្គ​លេខាធិការសភា បានប្រាប់សមាជិកសភានៅក្នុងលិខិតមួយ ដូចដែលសារព័ត៌មាន Reuters បាន​រាយការណ៍។ លិខិតនោះបានបន្តថា៖ ដូច្នេះវាជា​ការ​សម​ស្រប​ក្នុងការលុប​ចោល​កិច្ច​ប្រជុំ​សភា​លើក​ទីបី​នៅថ្ងៃព្រហស្បតិ៍ទី ២៧ ខែកក្កដា ឆ្នាំ ២០២៣៕


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        929
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        483
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        234

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm