ប៉េរូ៖ ភាពរំជើបរំជួលនៅក្នុងប្រទេសប៉េរូ បានកើតឡើងជាថ្មីនៅតាមដងផ្លូវនានា កាលពីថ្ងៃពុធទី២៦កក្កដា នៅពេលដែលក្រុមអ្នកតវ៉ារាប់ពាន់នាក់ បានប៉ះទង្គិចគ្នាជាមួយកងកម្លាំងនគរបាលបង្ក្រាបកុមកម្ម នៅខាងក្រៅរដ្ឋសភា នៅថ្ងៃដែលសភាបានជ្រើសរើសក្រុមអាជ្ញាធរថ្មី។
នគរបាលប៉េរូ បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក និងចោទប្រកាន់អ្នកតវ៉ាមួយក្រុម ដែលបានប៉ះទង្គិចគ្នានៅខាងក្រៅអគាររដ្ឋសភា ដើម្បីតវ៉ាប្រឆាំងទៅនឹងការជ្រើសរើសគណៈកម្មការថ្មីនេះ ។
សម្ព័ន្ធភាពមួយរបស់ក្រុមតំណាងគណបក្សឆ្វេងនិយម និងស្ដាំនិយម ត្រូវបានជ្រើសរើសឲ្យដឹកនាំសភា ក្នុងក្រុមនីតិបញ្ញត្តិបន្ទាប់ ដែលបង្កឲ្យមានការជំទាស់។
សមាជិកសភាប៉េរូ មួយរូប គឺលោក លីប្រេ អាឡិចហ្វ្លរ៉េស (Libre Alex Flores) បានលាលែងពីតំណែងជាការឆ្លើយតបនឹងការតវ៉ានេះ ៕

