Manchester City ឈ្នះ Bayern Munich ២-១ ការប្រកួតមិត្តភាពនៅទឹកដីជប៉ុន

2023/07/27 05:57:31 pm        171

ក្រុមជើងឯក ៣ ពានរដូវកាលមុន Manchester City បានយកឈ្នះក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich ២-១ ក្នុងការប្រកួតមិត្តភាព Pre-Season នៅទឹកដីជប៉ុន។

អ្នកចាត់ការ Man City លោក Pep Guardiola បានដាក់​កីឡាករ​យុវជន​របស់​ក្លិបមួយ​ចំនួន​ធំ​ចូល​ប្រកួត ហើយជាក់ស្តែងកីឡាករវ័យ ២០ ឆ្នាំ James McAtee បើកការនាំមុខឱ្យ City ក្រោយ​ការ​សហការយ៉ាងល្អជាមួយីឡាករវ័យ ១៨ ឆ្នាំ Rico Lewis។

Mathys Tel គឺជាអ្នកតាមស្មើឱ្យ Bayern Munich នៅនាទីទី ៨១ តែខ្សែការពារអេស្ប៉ាញ Aymeric Laporte ជាអ្នកសំរេចគ្រាប់ជ័យជំនះឱ្យ Man City។

នេះជាជ័យជំនះទី ២ របស់ Manchester City ក្នុងដំណើរប្រកួត Pre-Season នៅ​ទឹ​ក​ដី​ជប៉ុន​​នេះ បន្ទាប់ពីឈ្នះ Yokohama F Marinos ៥-៣ ចុងសប្តាហ៍កន្លងទៅ។

ថ្ងៃនេះក៏នឹងមានការប្រកួត Pre-Season ផ្សេងទៀតនៅទឹកដីជប៉ុនផងដែរ ដោយ​ក្រុម​មក​ពី​អារ៉ាប៊ីសាអ៊ូឌីត Al-Nassr នឹងត្រូវជួបជាមួយ Inter Milan ថ្ងៃនេះ។

ចំណែកឯនៅទឹកដីសិង្ហបុរីឯណេះវិញ Tottenham Hotspur បានយកឈ្នះក្រុមម្ចាស់ផ្ទះសិង្ហបុរី Lion City Sailor ៥-១ ដោយគ្រាប់បាល់បីគ្រាប់ម្នាក់ឯងរបស់ខ្សែប្រយុទ្ធប្រេស៊ីល Richarlison។

ព្រឹកមិញនេះដែរនៅសហរដ្ឋអាមេរិក Real Madrid បានយកឈ្នះ Manchester United ២-០៕ អត្ថបទ៖នាង សុភាវុធ

 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        109
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm