យុវជនបង្ហាញពីការជឿជាក់និងគាំទ្រ ចំពោះឯកឧត្តម ហ៊ុន ម៉ាណែត ដែលនឹងក្លាយជានាយករដ្ឋមន្រ្តីថ្មី

2023/07/27 06:06:24 pm        596

ភ្នំពេញ៖ យុវជនមើលឃើញថា ឯកឧត្តម ហ៊ុន ម៉ាណែត ដែលនឹងក្លាយជានាយករដ្ឋមន្រ្តីថ្មី ក្នុងអាណត្តិទី៧ ពិតជាសាកសម សម្រាប់ការបន្តដឹកនាំនាវាកម្ពុជា។ ពួកគេជឿជាក់លើសមត្ថភាពចំណេះដឹង ប្រវត្តិសិក្សាក៏ដូចជាសមត្ថភាពការងារ របស់ឯកឧត្តម ដែលអាចបន្តរក្សានូវអ្វីគ្រប់យ៉ាងដែលកម្ពុជាមាន​ និងអាចនាំឱ្យកម្ពុជាកាន់តែរីកចម្រើន។

សម្ដេចតេជោ ហ៊ុន សែន បានប្រកាសជាផ្លូវការដោយមិនធ្វើជានាយករដ្ឋមន្រ្តីទៀតទេ សម្រាប់អាណត្តទី ៧។ វត្តមាននាយករដ្ឋមន្រ្តីថ្មីគឺឯកឧត្តម ហ៊ុន ម៉ាណែត ដែលនឹងក្លាយជា​នាយករដ្ឋមន្រ្តី​ដឹកនាំនាវាកម្ពុជា ​ចាប់ពីថ្ងៃទី ២២ ខែសីហា​ ឆ្នាំ ២០២៣។ ​ការនឹងក្លាយជា​នាយករដ្ឋមន្រ្តី​ថ្មីនេះ ​ក៏ទទួលបានការសាទរពីប្រជាពលរដ្ឋផងដែរ។ សម្រាប់យុវជន មើលឃើញថា នេះជារបត់នយោបាយថ្មីសម្រាប់កម្ពុជា​ ដែលផ្លាស់ប្ដូរថ្នាក់ដឹកនាំ​ មកជាអ្នកដឹកនាំវ័យក្មេង។ ពួកគេមើលឃើញដែរថា ​ឯកឧត្តម ហ៊ុន ម៉ាណែត​ ពិតជាសាកសមសម្រាប់ការងារដឹកនាំមួយនេះ។ ពួកគេជឿជាក់លើសមត្ថភាពចំណេះដឹង តាមរយៈប្រវត្តិសិក្សា​ និងជឿជាក់លើសមត្ថភាពការងារ និង​បុគ្គលិកលក្ខណៈ ដ៏ប្រពៃរបស់ ឯកឧត្តម។

ពួកគេបន្តថា ឯកឧត្តម ហ៊ុន ម៉ាណែត អាច​បន្តរក្សានូវ​សុខ​សន្តិភាព​និង​ប្រាកដជាអាចនាំ​ឱ្យ​ជាតិកាន់​តែរីកចំរើន។

ទន្ទឹមនឹងការសាទរចំពោះនាយករដ្ឋមន្រ្តីថ្មី ​ពួកគេជាយុវជនក៏សូមអរគុណដល់ ​សម្ដេចតេជោ ហ៊ុន សែន ដែលបានកាន់តួនាទី ​ជានាយករដ្ឋមន្រ្តីរយៈពេល ជាង៣៨ឆ្នាំមកនេះ។ ​ពួកគេថា សម្ដេចតេជោ ជាគម្រូវីរភាព ជាថ្នាក់ដឹកនាំ ដែលបានរំដោះជីវិតប្រជាពលរដ្ឋ និងកសាងកម្ពុជាពី​បាតដៃ​ទទេ​រហូតដល់កម្ពុជា​មានពេលបច្ចុប្បន្ន។

គួរបញ្ជាក់ថា ឯកឧត្តម ហ៊ុន ម៉ាណែត ដែលនឹងក្លាយជានាយករដ្ឋថ្មី គិតត្រឹមឆ្នាំ ​២០២៣នេះ គឺមានវ័យ៤៦ឆ្នាំ។ ឯកឧត្តម មានប្រវត្តិសិក្សាខ្ពង់ខ្ពស់​ ដោយមានទាំងចំណេះដឹងលើផ្នែកយោធា បូករួមទាំងចំណេះដឹងផ្នែកសេដ្ឋកិច្ច ​ដោយបានបញ្ចប់ការសិក្សាពីបរទេស។ ជាក់ស្ដែង ឯកឧត្តម ហ៊ុន ម៉ាណែត ជាជនជាតិខ្មែរដំបូងគេដែលបានសិក្សានៅសាលាបណ្ឌិតយោធា West Point នៅសហរដ្ឋអាមេរិក។ ឯកឧត្តមក៏បាន បញ្ចប់ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York និងបញ្ចប់ថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេសផងដែរ៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm