រដ្ឋមន្ត្រី​យុត្តិធម៌​ព្រមាន​បណ្តេញ​ចៅក្រម ​និង​ព្រះរាជអាជ្ញា​ចេញពី​ក្របខណ្ឌ​ បើ​មិន​គោរព​វិន័យ​

2021/05/20 01:48:28 am        123

​ភ្នំពេញ៖ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ព្រមាន​ដក​ចៅក្រម និង​ព្រះរាជអាជ្ញា​ណា​ដែល​មិន​គោរព​វិន័យ​ក្រមសីលធម៌ ដោយ​បាន​បញ្ជា​ទៅខាង​អធិការកិច្ច និង​រដ្ឋបាល​តុលាការ ផ្ទៀងផ្ទាត់​ពី​បញ្ជី​ឈ្មោះ​វត្តមាន​ចៅក្រម និង​ព្រះរាជអាជ្ញា​ឡើងវិញ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ដាក់ពិន័យ ឬ​លុបឈ្មោះ​ចេញពី​ក្រប​ខណ្ឌ ចំពោះ​ចៅក្រម និង​ព្រះរាជអាជ្ញា​ទាំង​ឡាយណា ដែល​អវត្តមាន​ដោយ​មិន​មាន​ការអនុញ្ញាត​។​

​ការព្រមាន​ខាងលើ​រប​ស់​ឯកឧត្តម កើត រិ​ទ្ធ ធ្វើឡើង​ក្នុង​ពិធី​ប្រកាស​តែងតាំង និង​ចូលកាន់​មុខតំណែង​ប្រធាន​សាលាឧទ្ធរណ៍​ភ្នំពេញ ប្រធាន​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ប្រធាន​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង ប្រធាន​សាលាដំបូង ខេត្តព្រៃវែង និង​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រៃវែង នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២១ ក្នុង​ទីស្តីការ​ក្រសួងយុត្តិធម៌​។

ឯកឧត្ដម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​មានប្រសាសន៍ថា តាមរយៈ​សេចក្ដី​រាយការណ៍​ជុំវិញ​ចៅក្រម និង​ព្រះរាជអាជ្ញា​មួយ​ចំនួន ឈប់​លើសពី​២-៣​ខែ ដោយ​គ្មាន​ការអនុញ្ញាត ឯកឧត្តម កើត រិ​ទ្ធ បាន​បញ្ជាក់​ថា ការឈប់​ដោយ​ខុសច្បាប់​បែបនេះ បើ​យោង​តាម​មាត្រា​៥២ នៃ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា ត្រូវ​ប្រឈម​នឹង​ការ​លុបឈ្មោះ​ចេញពី​ក្របខណ្ឌ​។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ ឯកឧត្ដម កើត រិ​ទ្ធ បាន​ដាក់​បទបញ្ជា​ឲ្យ​ខាង​អធិការកិច្ច រួមទាំង​រដ្ឋបាល​តុលាការ​ផ្ទៀងផ្ទាត់​ឡើងវិញ ចំពោះ​ចៅក្រម និង​ព្រះរាជអាជ្ញា​ណា ដែល​អនុ​វត្តមាន​ខុសច្បាប់ ដោយ​ទី​១ តម្រូវ​ឲ្យ​មាន​បញ្ជី​វត្តមាន​មួយ​ត្រឹមត្រូវ ទី​២​ត្រួតពិនិត្យ​និង​អនុវត្ត​តាម​មាត្រា​៥២​នៃ​ច្បាប់​ស្តីពី​លក្ខន្តិកៈ ចៅក្រម និង​ព្រះរាជអាជ្ញា​។

ឯកឧត្តម កើត រិ​ទ្ធ បាន​សង្កត់ធ្ងន់ថា ចំពោះ​ចៅក្រម​រូប​ណា មិនបាន​បំពេញការងារ​លើសពី​១៥​ថ្ងៃ​ត្រូវ​កាត់​ប្រាក់​បៀរ​វត្ស​ន៍ ហើយ​ប្រសិន​បន្ត​អវត្តមាន​លើស​១៥​ថ្ងៃ ត្រូវ​ចាត់ទុកថា បោះបង់​ការងារ ពិន័យ ឬ​បណ្តេញ​ចេញពី​ក្របខណ្ឌ​។​

​ជា​មួយគ្នានេះ ឯកឧត្តម កើត រិ​ទ្ធ បាន​គូស​បញ្ជាក់ទៀតថា ការ​អវត្តមាន​របស់​មន្ត្រី​ក្នុង​វិស័យ​យុត្តិធម៌​នេះ​ធ្វើ​ឲ្យ​សំណុំរឿង​ជាច្រើន​ត្រូវ​កកស្ទះ និង​បង្ក​ជា​ឧបសគ្គ​ដល់​ការស្វែងរក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​។ បន្ថែម​លើស​ពីនេះ ឯកឧត្តម កើត រិ​ទ្ធ បានចាត់ទុក​ការមិន​បំពេញការងារ ហើយ​បើក​តែ​ប្រាក់​បៀវត្សរ៍​នោះ គឺ​ផ្ទុយ​នឹង​មនសិការ​ទាំងស្រុង​។​

​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​រូបនេះ បាន​ណែនាំ​ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជា​មន្ត្រី​កាន់​ភ្ជាប់​នូវ​អភិក្រម​ទាំង​៥ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ត្រូវ​ប្រកាន់ខ្ជាប់​ភាព​ម៉ឺងម៉ាត់​របស់​ខ្លួន​ក្នុងការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ជូន​ប្រជាពលរដ្ឋ​។

ឯកឧត្ដម បន្តថា មន្ត្រី​ទាំងអស់​ត្រូវ​ចូលរួម​លើកកម្ពស់​កិត្តិយស សេចក្តីថ្លៃថ្នូរ និង​កិត្យានុភាព​នៃ​អង្គចៅក្រម ដោយ​ប្រកាន់ខ្ជាប់​នូវ​វិន័យ​ក្រមសីលធម៌ វិជ្ជាជីវៈ​ចៅក្រម​ទាំង​ពេល​បំពេញការងារ និង​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ដើម្បី​ចូលរួម​ប្រកបដោយ​ឆន្ទៈ​ក្នុង​ស្មារតី​ទទួល ខុសត្រូវ​ខ្ពស់​ក្នុងការ​អនុវត្ត​យុទ្ធនាការ​ការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត ប្រកបដោយ​ភាពត្រឹមត្រូវ លឿន និង​មិន​ពុករលួយ​។

​ក្នុងឱកាស​នោះដែរ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ រម្លឹកថា ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជា​មន្ត្រី​កាន់​ភ្ជាប់​នូវ​អភិក្រម​ទាំង​៥ របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រួមមាន ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់ ដោយ​ប្រកាន់ខ្ជាប់​នូវ​ភាពម៉ឺងម៉ាត់​របស់ខ្លួន ក្នុងការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ជូន​ប្រជាពលរដ្ឋ​៕ ​អត្ថបទ៖ ​សេក ឧ​ត្ត​ម​

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        79
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        138
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        251

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm