ក្រុមហ៊ុន សហគ្រាស ចុះបញ្ជីតាមថ្នាលជាតិ មានទុនវិនិយោគសរុបជាង ៨ ប៊ីលានដុល្លារអាមេរិក

2023/07/27 06:28:48 pm        95

ភ្នំពេញ៖ កម្ពុជាទទួលបានក្រុមហ៊ុន និងសហគ្រាស ដែលបានចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មានចំនួនជាង ២៧ ពាន់ ក្រុមហ៊ុន និងសហគ្រាស មានទុនវិនិយោគចុះបញ្ជី ទំហំទឹកប្រាក់សរុបជាង ៨ ប៊ីលានដុល្លារអាមេរិក​គិតត្រឹមខែកក្កដា។

តាមសេចក្ដីប្រកាសព័ត៌មានរួម របស់ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ហៅកាត់ថា CamDX គិតត្រឹម ថ្ងៃទី ២៥ ខែ កក្តដា ឆ្នាំ ២០២៣, CamDX ទទួលបានក្រុមហ៊ុន/សហគ្រាស មានចំនួន ២៧ ៥១១ ដែលបានចុះបញ្ជីអាជីវកម្ម តាមរយៈប្រព័ន្ធ​នេះ ដោយមានដើមទុនវិនិយោគប្រមាណ ​៨.០៩ ប៊ីលានដុល្លារអាមេរិក ក្នុងនោះចំពោះ​នាមករណ៍បម្រុងទុក មានចំនួន ១៥ ៧៦៩ ក្រុមហ៊ុន/សហគ្រាស។

សកម្មភាពអាជីវកម្មធំៗចំនួន៥ប្រភេទ ​ទទួលបានការចុះបញ្ជី និងមានដើមទុនច្រើនជាងគេរួមមាន៖ ការវិនិយោគលើការសាងសង់​អគារ មានទំហំទឹកប្រាក់ប្រមាណជាង ​១ ប៊ីលានដុល្លារ, សកម្មភាព​អចលនទ្រព្យ ដោយប្រើប្រាស់អចលនទ្រព្យផ្ទាល់ខ្លួន ឬជួលពីគេ ​៩២១ លានដុល្លារ, សកម្មភាព​សេវាកម្មស្នាក់នៅ ចំនួន ៨៩៧ លាន ដុល្លារ, សកម្មភាពពិគ្រោះយោបល់ ​ផ្នែកគ្រប់គ្រង ៤៧៤ លានដុល្លារ, កម្មន្តសាល ​សំលៀកបំពាក់ ៣៦៨ ​លានដុល្លារ, និងការ ចុះបញ្ជីរបស់ក្រុមហ៊ុន​ផ្សេងៗទៀត មានចំនួន ៤.៣៧ ប៊ីលានដុល្លារ។

ម្ចាស់ក្រុមហ៊ុន ឬសហគ្រាសដែលបានចុះបញ្ជី ជាបុរស មាន ៦២ ភាគរយ និងជាស្រ្តី មានចំនួន ៣៨ ភាគរយ។

ដោយឡែកកម្មវត្ថុការចុះបញ្ជី សម្រាប់ក្រុមហ៊ុន/សហគ្រាស ទទួលការចុះបញ្ជីច្រើនជាងគេ ក្នុង​នោះ​សកម្មភាព​សេវា​កម្មភោជនីយដ្ឋាន ​និងសេវាកម្មផ្គត់ផ្គង់​អនាម័យ​ចល័ត ​មាន​ចំនួន​ជាង ២ ២១៧ ក្រុមហ៊ុន/សហគ្រាស, ការលក់ដុំទំនិញសម្រាប់ការប្រើប្រាស់ ​ក្នុងផ្ទះ មានជាង ១ ៦៨២ ក្រុមហ៊ុន/សហគ្រាស, ​ការលក់ដុំឯកទេសផ្សេងៗ​ ជាង ១ ៦៤៨, ​ការលក់រាយប្រេងឥន្ធនៈ យានយន្តនៅ ​ក្នុងហាងឯកទេស មានជាង ១ ៣០១, សកម្មភាពអចលនទ្រព្យ ដោយប្រើប្រាស់​អចលនទ្រព្យផ្ទាល់ខ្លួន ឬជួលគេ មានចំនួន ១ ១៤៧, និងការចុះបញ្ជីរបស់ក្រុមហ៊ុន/សហគ្រាស​ផ្សេងៗ មាន​ចំនួនជាង ១៩ ៥១៨ ក្រុមហ៊ុន/សហគ្រាសផងដែរ៕អត្ថបទ៖ សុន រ៉ាឌី



អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        178
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        155
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm