ទាហាននីហ្សេ៖ រដ្ឋាភិបាលរបស់ប្រធានាធិបតីលោក Bazoum ត្រូវបានទម្លាក់ចេញពីអំណាចហើយ

2023/07/27 06:41:54 pm        80

នីហ្សេ៖ យោងតាមទាហានមួយក្រុម ដែលបានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ជាតិរបស់ប្រទេសនីហ្សេ កាលពីល្ងាចថ្ងៃពុធ (ទី២៦ ខែកក្កដា) បានឲ្យដឹងថា លោក Mohamed Bazoum ប្រធានាធិបតីរបស់ប្រទេសអាហ្វ្រិកខាងលិចមួយនេះ ត្រូវបានដកចេញពីអំណាចហើយ ដែលការប្រកាសបែបនេះ មានឡើងត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីប្រធានាធិបតី ត្រូវបានឃុំខ្លួននៅឯវិមានប្រធានាធិបតី។

ដោយអាននូវសេចក្តីថ្លែងការណ៍មួយ លោកវរសេនីយ៍ឯក Amadou Abdramane ដែលអង្គុយ និងអមដោយមន្រ្តី ៩រូបផ្សេងទៀត បាននិយាយថា កងកម្លាំងការពារ និងសន្តិសុខជាតិ បានសម្រេចចិត្តថា «បញ្ចប់របបមួយដែលយើងស្គាល់ ដោយសារតែស្ថានភាពសន្តិសុខកាន់តែអាក្រក់ឡើងៗ និងអភិបាលកិច្ចមិនល្អ»។

លោក Abdramane បាននិយាយថា ព្រំដែនរបស់ប្រទេសនីហ្សេ ត្រូវបានបិទ បម្រាមគោចរទូទាំងប្រទេសត្រូវបានប្រកាស ហើយស្ថាប័នសាធារណរដ្ឋទាំងអស់ត្រូវបានផ្អាក។ ជាមួយគ្នានេះ ទាហានបានព្រមានប្រឆាំងនឹងអន្តរាគមន៍បរទេសណាមួយ ដោយបន្ថែមថា ពួកគេនឹងគោរពដល់សុខុមាលភាពរបស់លោក Bazoum។

ការជាប់ឆ្នោតរបស់លោក Bazoum គឺជាការផ្លាស់ប្តូរអំណាចតាមបែបប្រជាធិបតេយ្យលើកដំបូង នៅក្នុងរដ្ឋមួយដែលឃើញមានរដ្ឋប្រហារយោធាចំនួន ៤ដង ចាប់តាំងពីទទួលបានឯករាជ្យពីប្រទេសបារាំង ក្នុងឆ្នាំ១៩៦០។

សហភាពអាហ្រ្វិក និងប្លុកតំបន់អាហ្រ្វិកខាងលិច (ECOWAS) នៅថ្ងៃពុធនោះដែរ បានថ្កោលទោសចំពោះអ្វីដែលពួកគេហៅថា ជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ។ ប្រធានាធិបតីនៃប្រទេសជិតខាងបេណាំង លោក Patrice Talon បានហោះហើរទៅកាន់ប្រទេសនីហ្សេ កាលពីរសៀលថ្ងៃពុធ ដើម្បីវាយតម្លៃស្ថានការណ៍ បន្ទាប់ពីបានជួបជាមួយប្រធានាធិបតីនីហ្ស៊េរីយ៉ា និងប្រធាន ECOWAS លោក Bola Tinubu៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm