សារធាតុ​មេតាណុល​ ត្រូវ​បាន​រកឃើញ​នៅក្នុង​ស្រា​​ស​ ដែល​បាន​សម្លាប់​អ្នក​ផឹក​ ១១​នាក់​នៅ​ស្រុក​ល្វាឯម​

2021/05/20 02:19:50 am        29

​កណ្ដាល៖ លទ្ធផល​វិភាគ​លើ​ស្រា​-​ស ក្រោយពី​អ្នក​ផឹក​ ១១​នាក់ បាន​ស្លាប់ នៅក្នុង​ស្រុក​ល្វាឯម ខេត្ត​កណ្ដាល បាន​បង្ហាញ​ថា​ មាន​សារធាតុពុល​មេ​តា​ណុល​លើស​កម្រិត​ពិតមែន​។ នេះ​បើតាម​ការ​អះអាង​របស់​អភិបាល ស្រុក​ល្វាឯម​។​

​លោក កន សុកកាយ អភិបាលស្រុក​ល្វាឯម បាន​ប្រាប់​BTV​នៅ​រសៀល​នេះ​ថា លទ្ធផល​ធ្វើតេស្ត ស្រា​-​ស ស្រា​ថ្នាំ ដែល​ត្រូវ​បាន​ដាក់លក់​នៅតាម​តៀម​ចំនួន​២៨ គឺ​ស្ទើរតែ​ទាំងអស់ មាន​លាយ​សារធាតុ​មេ​តា​ណុល​ពុល​លើស​កម្រិត ចំណែក​ផ្ទះ​ផលិត​ស្រា​វិញ ដែល​មាន​ម្ចាស់​ឈ្មោះ ប៊ូ ស៊ន កំពុង​ជាប់​ការសង្ស័យ​រង់ចាំ​ការស៊ើបអង្កេត​របស់​ម​ន្ត្រី​ជំនាញ​បន្តទៀត​។​

​លោក​បាន​ឱ្យដឹងថា គិត​មកដល់ពេលនេះ អ្នក​ដែល​បាន​ផឹក​ស្រា​-​ស ស្រាថ្នាំ តាំងពី​ថ្ងៃទី​១០ ខែឧសភា​នេះ ចំនួន​ជិត​៨០​នាក់ ត្រូវបាន​ពិនិត្យ​សុខភាព ដែល​ក្នុងនោះ ​ចំនួន​៥​នាក់ ឋិត​ក្នុង​អាកា​រៈ​ត្រូវ​សង្គ្រោះ ដោយ​ត្រូវ​បាន​បញ្ជូនទៅ​ឯ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​រួចហើយ​។

រីឯ​ស្រា​-​ស ស្រាថ្នាំ​ទាំងអស់ ត្រូវបាន​លោក​សុំ​គោលការណ៍​កម្ទេចចោល មិនឱ្យ​នៅសល់​ទៀតឡើយ​។​

​លោក​បាន​បញ្ជាក់ទៀតថា ថ្ងៃនេះ មេឃុំ​ទាំង​១៤ ត្រូវ​បាន​កោះ​មក​ប្រជុំ​បន្ទាន់ ដើម្បី​ដាក់​ផែន​ការបិទ​ការ​លក់​ស្រា​គ្រប់​ប្រភេទ និង​ពិសេស​កន្លែង​ផលិត​ស្រា ត្រូវមាន​វិធានការ​ម៉ឺងម៉ាត់​បំផុត​។ បើ​ករណី​រក​ឃើញថា ហ៊ាន​លួច​លក់​ទៀត អាជ្ញាធរ នឹង​ចាត់ការ​តាមច្បាប់​ភ្លាមៗ​តែម្ដង ដោយ​គ្មាន​ការយោគយល់​ទេ​។​

​លោក​អភិបាលស្រុក បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​ល្វាឯម ពិសេស​គឺ​អ្នក​ដែល​បាន​ផឹក​ស្រា​-​ស ស្រាថ្នាំ ដែល​ទិញ​ពី​ស្រុក​ល្វាឯម ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះ​ស្រា​ទាំងនេះ មាន​ផ្ទុក​សារធាតុ​មេ​តា​ណុល​លើស​កម្រិត ដែល​បង្ក​ឱ្យ​ពុល​មនុស្ស ឈានដល់​ការបាត់បង់​អាយុជីវិត​បាន​។​

​លោក ហួត វណ្ណ​ថូ ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម ខេត្តកណ្ដាល បាន​បញ្ជាក់ថា ការផលិត​ស្រា​នៅ​តំបន់​នេះ គឺ​គ្មាន​ច្បាប់​អនុញ្ញាត​ទេ ដែល​កន្លងមក​មន្ត្រី​ជំនាញ ធ្លាប់បាន​អប់រំ​ណែនាំ​ឱ្យ​ផលិត​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ កុំ​លាយ​លើស​កម្រិត កុំ​ធ្វើ​ហួសប្រមាណ​ដោយ​សេចក្ដី​លោភលន់ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ទទួលទាន តែ​ទីបំផុតពួកគេបាន​ប្រព្រឹត្ត​កំហុសឆ្គង​បង្ក​ឲ្យ​មនុស្ស​ស្លាប់​ទាល់តែ​បាន​។​

​សូម​រំលឹក​ថា មនុស្ស​១១​នាក់​ដែល​បាន​ស្លាប់​ជា​បន្តបន្ទាប់​មកដល់​ថ្ងៃនេះ គឺ​ក្រោយពី​បាន​ផឹកស្រា​-​ស នៅក្នុង​ពិធី​បុណ្យសព​មួយ កាលពី​ថ្ងៃទី​១០ ខែឧសភា​នេះ នៅក្នុង​ភូមិ​តា​ស្គរ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម​៕ ​អត្ថបទ​៖ សៅ យ៉ា​ម៉​ង់​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        204
ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        252
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        362

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm