ជប៉ុន និងអេស្ប៉ាញឡើងវគ្គ១៦ក្រុមចុងក្រោយ បាល់ទាត់នារីជើងឯកពិភពលោក

2023/07/27 07:04:14 pm        263

ក្រុមបាល់ទាត់នារីជប៉ុនបានកក់កៅអីនៅវគ្គ ១៦ ក្រុមចុងក្រោយ​ហើយ​នៃ​ព្រឹត្តិការណ៍​បាល់ទាត់នារី​ជើងឯកពិភពលោកក្រោយជ័យជំនះលើក្រុមនារីកូស្តារីកា ២-០។

Hikaru Naomoto និង Aoba Fujino រកបានម្នាក់មួយគ្រាប់នៅក្នុងវគ្គទី ១ ឱ្យក្រុមជើងឯកឆ្នាំ ២០១១ មួយនេះ ឡើងវគ្គបន្តទោះបីនៅសល់មួយប្រកួតចុងក្រោយនៅក្នុងពូល C នេះក៏ដោយ។

ការកក់កៅអីនៅវគ្គ ១៦ ក្រុមចុងក្រោយរបស់ជប៉ុន ក៏អាស្រ័យ​ដោ​យ​ក្រុម​អេស្ប៉ាញ​ឈ្នះ​ហ្សាំប៊ី​ផង​ដែរ​នៅក្នុងពូល C នេះ។

កីឡាការិនី Jenni Hermoso និង Alba Redondo រកបានម្នាក់ពីរគ្រាប់ដូចគ្នាឱ្យអេស្ប៉ាញ ខណៈ​មួយគ្រាប់ទៀត ធ្វើបានដោយ Teresa Abelleira ដែលជាអ្នកបើកការនាំមុខ។

ជ័យជំនះរបស់ជប៉ុន និងអេស្ប៉ាញ ធ្វើឱ្យក្រុមទាំងពីរមាន ៦ ពិន្ទុដូចគ្នានៅក្នុងពូល C នេះ​កក់​កៅ​អី​នៅ​វគ្គ ១៦ ក្រុមចុងក្រោយមុនគេ ខណៈក្រុមកូស្តារីកា និងហ្សាំប៊ីក្លាយ​ជា​ក្រុម​ដែល​ធ្លាក់​មុន​គេ​ផង​ដែរ​ក្នុងព្រឹត្តិការណ៍។

ជប៉ុន និងអេស្ប៉ាញ នឹងត្រូវជួបគ្នាប្រកួតចុងក្រោយក្នុងពូលនៅថ្ងៃទី ៣១​ ខែ​កក្កដា​ដើម្បី​ដឹង​ថា​ក្រុម​ណាលេខ១ ក្នុងពូល។

ចំណែកការប្រកួតចុងក្រោយគេនៅថ្ងៃពុធម្សិលមិញ ជាការប្រកួតនៅក្នុងពូល B កាណាដា​រក​បាន​បីពិន្ទុ​ដំបូង​របស់ខ្លួន និងជាជ័យជំនះដែលធ្វើឱ្យក្រុមនារីអៀកឡង់ធ្លាក់ពីការប្រកួតផងដែរ។

អៀកឡង់បើកការនាំមុខមុនតាំងពីនាទីទី ៤ ដោយប្រធានក្រុម Katie McCabe តែ​ត្រូវ​កាណាដា​វាយ​បក​វិញ​តាមរយៈគ្រាប់បាល់ចូលទីខ្លួនឯងរបស់ខ្សែការពារ Megan Connolly និង​គ្រាប់​បាល់​ជ័យ​ជំនះ​នៅវគ្គទី ២ ដោយ Adriana Leon។

នេះជាជ័យជំនះរបស់កាណាដាក្រោយស្មើនីហ្ស៊េរីយ៉ាប្រកួតទី ១ និងឡើង​ឈរ​លើគេ​ក្នុង​ពូល​បណ្តោះ​អាសន្នមាន ៤ពិន្ទុ៕​ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        146
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        157
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm