ក្រសួងយុត្តិធម៌ព្រមានបណ្ដេញចៅក្រមនិងព្រះរាជអាជ្ញាណាដែលមិនគោរពក្រមសីលធម៌ ចេញពីក្របខណ្ឌ

2021/05/20 02:34:51 am        303

ភ្នំពេញ ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានព្រមានដកចៅក្រម ឬព្រះរាជអាជ្ញាណាមិនគោរពវិន័យក្រមសីលធម៌ ដោយបានបញ្ជាទៅខាងអធិការកិច្ច និងរដ្ឋបាលតុលាការ ផ្ទៀងផ្ទាត់ពីបញ្ជីឈ្មោះវត្តមានចៅក្រម និងព្រះរាជអាជ្ញាឡើងវិញឲ្យបានត្រឹមត្រូវ ដើម្បីដាក់វិន័យ ឬលុបឈ្មោះចេញពីក្របខណ្ឌ ចំពោះចៅក្រម និងព្រះរាជអាជ្ញាទាំងឡាយណា ដែលអវត្តមានដោយមិនមានការអនុញ្ញាត។

ការព្រមានរបស់ឯកឧត្តម កើត រិទ្ធ បែបនេះបានធ្វើឡើងក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង ប្រធានសាលាដំបូងខេត្តព្រៃវែង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង នៅថ្ងៃទី១៩ ខែឧសភា។ឯកឧត្តមបន្តថាមានចៅក្រម និងព្រះរាជអាជ្ញាមួយចំនួនបានឈប់លើសពី២-៣ខែ ដោយគ្មានការអនុញ្ញាតិ។ ឯកឧត្តមបន្ថែមថា ការឈប់ដោយខុសច្បាប់នេះ បើយោងតាមមាត្រា៥២ នៃច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា ត្រូវប្រឈមនឹងការលុបឈ្មោះចេញពីក្របខណ្ឌ។

ពាក់ព័ន្ធនឹងករណីនេះ ឯកឧត្តមបានដាក់បទបញ្ជាឲ្យខាងអធិការកិច្ច រួមទាំងរដ្ឋបាលតុលាការផ្ទៀងផ្ទាត់ឡើងវិញ ចំពោះចៅក្រម និងព្រះរាជអាជ្ញាណា ដែលអវត្តមានខុសច្បាប់ ដោយទី១ តម្រូវឱ្យមានបញ្ជីវត្តមានមួយត្រឹមត្រូវ, ទី២ត្រួតពិនិត្យនិងអនុវត្តតាមមាត្រា៥២នៃច្បាប់ស្តីពីលក្ខន្តិកៈ ចៅក្រម និងព្រះរាជអាជ្ញា។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ចំពោះចៅក្រមរូបណា មិនបានបំពេញការងារលើសពី១៥ថ្ងៃត្រូវកាត់ប្រាក់បៀរវត្សន៍ ហើយប្រសិនបន្តអវត្តមានលើស១៥ថ្ងៃ ត្រូវចាត់ទុកថា បោះបង់ការងារ ដោយត្រូវពិន័យ ឬបណ្តេញចេញពីក្របខណ្ឌ។ឯកឧត្តមបានបញ្ជាក់ទៀតថាការអវត្តមានរបស់មន្រ្តីក្នុងវិស័យយុត្តិធម៌នេះធ្វើឲ្យសំណុំរឿងជាច្រើនត្រូវកកស្ទះ និងបង្កជាឧបសគ្គដល់ការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ។ឯកឧត្តមបានចាត់ទុកការមិនមកបំពេញការងារ ហើយបើកតែប្រាក់បៀរវត្សន៍នោះ គឺផ្ទុយនឹងមនសិការទាំងស្រុង។ឯកឧត្តមក៏បានណែនាំចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ត្រូវប្រកាន់ភ្ជាប់នូវអភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីរួមមាន ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់និងត្រូវប្រកាន់ខ្ជាប់ភាពម៉ឺងម៉ាត់របស់ខ្លួនក្នុងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវជូនប្រជាពលរដ្ឋ។ ឯកឧត្តមបន្តថា មន្រ្តីទាំងអស់ត្រូវចូលរួមលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពនៃអង្គចៅក្រម ដោយប្រកាន់ខ្ជាប់នូវវិន័យក្រមសីលធម៌ វិជ្ជាជីវៈចៅក្រមទាំងពេលបំពេញការងារ និងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដើម្បីចូលរួមប្រកបដោយឆន្ទៈក្នុងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តយុទ្ធនាការការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត ប្រកបដោយភាពត្រឹមត្រូវ លឿន និងមិនពុករលួយ៕អត្ថបទ៖ ឧត្តម

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        151
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        133
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm