កសិករគាំទ្របក្សប្រជាជនថ្លែងថា ការផ្តល់មន្ត្រីបច្ចេកទេសកសិកម្មបំរើការតាមឃុំសង្កាត់ នឹងជំរុញកំណើនកសិកម្ម

2023/07/27 08:03:44 pm        280

កណ្ដាល៖ បណ្តាប្រជាកសិករ បាននាំគ្នាគាំទ្រ និងអរគុណគណបក្សប្រជាជនកម្ពុជា ជំរុញរាជ​រដ្ឋាភិបាល​អាណត្តិ​ថ្មីនេះ​ អនុវត្តគោលនយោបាយ គាំពារកសិករ ​និងផ្តល់មន្ត្រីបច្ចេកទេសកសិកម្ម ដាក់បម្រើការងារនៅតាមឃុំសង្កាត់​ ដើម្បីជួយផ្នែកបច្ចេកទេសកសិកម្មធ្វើដំណាំដាំដុះ និងជំរុញកំណើន​ទីផ្សារកសិកម្ម ។

បើតាមបណ្តាពលរដ្ឋ នៅសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃទី២៧ ខែកក្កដានេះថា គោលនយោបាយរបស់បក្សប្រជាជន បន្ថែមមន្ត្រីបច្ចេកទេសកសិកម្ម ដាក់បម្រើការងារនៅតាមសាលាឃុំសង្កាត់នេះ នឹងជំរុញផ្លាស់ប្តូរប្រជាកសិករ ធ្វើដំណាំដាំដុះពីតាមបែបប្រពៃណី ទៅធ្វើដំណាំតាមបែបបច្ចេកទេសមានគុណភាព មានសុវត្ថិភាព និងមានតម្លៃនៅលើទីផ្សារ។

បើតាមលោក ហុង សុគន្ធា សមាជិកក្រុមប្រឹក្សាទី១សង្កាត់កោះអន្លង់ចិន បានថ្លែងថា នៅក្នុងសង្កាត់កោះអន្លង់ចិន គឺមានពលរដ្ឋប្រមាណ៩៥% បានប្រកបរបរដាំដំណាំកសិកម្មតាមរដូវ និងដំណាំប្រមូលផលប្រចាំថ្ងៃ ​ទៅតាមបែបប្រពៃណី ហើយតាមរយៈការដាក់បន្ថែមមន្ត្រីបច្ចេកទេស​កសិកម្មចូលបម្រើការនៅក្នុងរដ្ឋបាលសាលាសង្កាត់កោះអន្លង់ចិននេះ យើងសហការជាមួយគ្នាដើម្បីជំរុញប្រជាកសិករយើងដាំដំណាំតាមបែបច្ចេកទេសទំនើប មានសុវត្ថិភាព និងជំរុញជីវភាពកសិករកាន់តែប្រសើរឡើង។

លោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តកណ្តាល បានថ្លែងថា នៅពេលនេះ មន្ទីរកសិកម្មខេត្តកណ្តាល បានដាក់សំណើររួចហើយទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សុំដាក់មន្ត្រីបច្ចេកទេសកសិកម្មចូលបម្រើការនៅតាមឃុំសង្កាត់ចំនួន១២៧ នៅទូទាំងខេត្តកណ្តាល។

បើតាម លោក ម៉ៅ មីនា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃក្រសួងកសិកម្ម បានថ្លែងថា នៅក្នុងឆ្នាំ២០២៤ នឹងចាប់ផ្តើមរៀបចំដាក់ពង្រាយ​មន្ត្រី​បច្ចេកទេសកសិកម្ម នៅតាមឃុំសង្កាត់ ​ដើម្បីផ្តល់ការប្រឹក្សា​ដោះស្រាយបញ្ហា​ និង ផ្តល់​ការបណ្តុះបណ្តាល​ផ្នែកបច្ចេកទេសដាំដំណាំកសិកម្មជូនកសិករ និង​បញ្ជូនព័ត៌មាន បញ្ហាការលំបាកនានារបស់កសិករ ​រាយការណ៍ឲ្យថ្នាក់ជាតិបានដឹង ​និងជួយដោះស្រាយ និង​ផ្តល់ព័ត៌មានពីថ្នាក់ជាតិ ​ថ្នាក់ខេត្តទៅឲ្យប្រជាកសិករវិញជាដើម៕អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        80
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        77
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm