មូលដ្ឋានខេត្តកណ្ដាលកំពុងទទួលបានការអភិវឌ្ឍ ក្រោមគោលនយោបាយរបស់គណបក្សប្រជាជន

2023/07/27 08:28:21 pm        288

កណ្ដាល៖ រាជរដ្ឋាភិបាលកម្ពុជា បានពង្រីកថវិកាវិភាជកាន់តែកើនឡើង នៅតាមឃុំសង្កាត់ ពីមួយអាណត្តិទៅមួយអាណត្តិ ដោយថវិកាទាំងអស់នោះ ​បាននឹងកំពុងធ្វើឲ្យផ្លូវលំដី ​ឬក្រាល​ក្រួសក្រហម នៅតាមទីជនបទ ​ប្រែក្លាយ​ជាផ្លូវចាក់បេតុង​ដ៏ស្រស់ស្អាត ងាយស្រួលពលរដ្ឋ​ធ្វើដំណើរ ។

លោក កុយ ណារ៉ុង មេឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ​ បានលើកឡើងថា ​ថវិកាវិភាជនេះ បានធ្វើ​ឲ្យអាជ្ញាធរឃុំ ​មានលទ្ធភាពក្នុងការ​ដោះស្រាយ ​និង​អភិវឌ្ឍន៍​មូលដ្ឋាន​នូវហេដ្ឋារចនា​សម្ព័ន្ធ​មួយចំនួនតាមកម្រិតថវិកា​ និងត្រូវបានប្រើប្រាស់ ​និងបែងចែកដោយតម្លាភាព ។

លោក បន្តថា មួយវិញទៀត ជាពិសេស​ថវិកា ​ដែល​រាជ​រដ្ឋាភិបាល​វិភាជ ​កាល​ពី​អាណត្តិទី៦​ មាន​កំណើន​គួរសម ​ធ្វើឲ្យឃុំកំពង់ស្វាយ ​អាច​អភិវឌ្ឍន៍ផ្លូវ​ជាច្រើន​ខ្សែ ដែល​ពី​មុនជាផ្លូវក្រាលក្រួស​ក្រហម ​ឬជាផ្លូវដី​ ជួសជុលកែលម្អទៅជាផ្លូវចាក់បេតុង ​ហើយឆ្នាំ២០២៣នេះ នឹងប្រែក្លាយផ្លូវលំ​ក្នុងឃុំនេះ ធ្វើទៅជាផ្លូវបេតុងទាំងអស់ផងដែរ ។

ប្រជាពលរដ្ឋរស់នៅឃុំកំពង់ស្វាយ ​បានលើកឡើងថា​ ពួកគេពិតជាសប្បាយរីករាយជាខ្លាំង ដែល អាជ្ញាធរ ​បានខិតខំអភិវឌ្ឍន៍​មូលដ្ឋាន ​ពីមួយអាណត្តិទៅមួយអាណត្តិ ​ហើយក៏សូមស្នើដល់​អាជ្ញាធរ បន្តជួយ ​អភិវឌ្ឍន៍​ភូមិ-ឃុំ ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ។

លោក កុយ ណារ៉ុង បានបញ្ជាក់ថា ជាបន្តបន្ទាប់ទៀត ​អាជ្ញាធរនឹងមានពង្រីកការដាក់ភ្លើង​សូឡា​នៅតាមផ្លូវបំភ្លឺពេលយប់ រួមទាំងខិតខំអភិវឌ្ឍន៍​នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ​ទៀត ឲ្យកាន់តែរីក​ចម្រើន ​ដើម្បីឆ្លើយតបទៅនឹងសន្លឹកឆ្នោត​ របស់ពលរដ្ឋដែលបានបោះជូនគណបក្សប្រជាជនកម្ពុជា ជាពិសេសក្នុងស្រុកកៀនស្វាយ​ គឺឃុំពង់ស្វាយ ​ទទួលបានលេខ១ ដែលមានពលរដ្ឋបោះឆ្នោត​គាំទ្រ​ច្រើនជាងគេ ៕អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm