៣១កក្កដាខួប១៤ឆ្នាំ សារមនី្ទរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ចុះក្នុងបញ្ជីស្មារតីចងចាំ នៃពិភពលោក

2023/07/27 08:46:35 pm        328

ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ​ ជាខួប១៤ឆ្នាំ របស់សារមនី្ទរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដែលបានចុះក្នុងបញ្ជីស្មារតីចងចាំ​ នៃពិភពលោករបស់អង្គការយូណេស្កូ(UNECO)។

លោក ហង្ស និស្ស័យ នាយកសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ​នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ​ថ្លែងប្រាប់BTV ព័ត៌មាន ​នាព្រឹកថ្ងៃទី២៧ ខែកក្កដា​ ឆ្នាំ២០២៣នេះថា នៅសល់តែ ៤ថ្ងៃទៀតប៉ុណ្ណោះ ជាថ្ងៃរំលឹកខួប១៤ឆ្នាំ នៃការដាក់​បញ្ចូល​បណ្ណសារសារមនី្ទរប្រល័យពូជ​សាសន៍​ទួលស្លែង នៃក្រសួងវប្បធម៌ ​និងវិចិត្រសិល្បៈ ព្រះរាជាណាចក្រកម្ពុជា ​ត្រូវបានបញ្ចូលក្នុងបញ្ជី ស្មារតីចងចាំ ​នៃពិភពលោករបស់អង្គការ ​យូណេស្កូ កាលពីឆ្នាំ២០០៩ ​ក្រោមការគាំទ្រ និង​ជ្រោមជ្រែង​របស់រាជរដ្ឋាភិបាល។ មែនទែនទៅបងប្អូនប្រជាពលរដ្ឋ ​យើងបាន​ស្គាល់ច្បាស់​នូវ​បេតិកភណ្ឌរូបី(ដែលមានប្រាសាទអង្គវត្ត ប្រាសាទសំបូរព្រៃគុក និងប្រាសាទព្រះវិហា) ​និងអរូបី (របាំព្រះរាជទ្រព្យ ល្ខោនខោល ដើម) ​ប៉ុន្តែមានប្រជាពលរដ្ឋមួយចំនួន​តូច មិនទាន់យល់ច្បាស់​អំពីបេតិកភណ្ឌឯកសារ។ ដូច្នេះតម្លៃនៃសម្បតិ្តបេតិកភណ្ឌទាំងបី នេះគឺស្មើគ្នា និងឋិតក្រោម​គម្រោង​របស់អង្គការយូណេស្កូ មានរូបី អរូបី ​និងឯកសារ នៅពេលដែលយើងបានចុះ​ក្នុង​បញ្ជីស្មារតីចងចាំ ​នៃពិភពលោក ​គឺយើងទទួលបានការគាំទ្រទាំងផ្នែកបច្ចេកទេស​ និងហិរញ្ញវត្ថុ ពី​អង្គការយូណេស្កូ ជាពិសេសអង្គការយូណេស្កូ នៅរាជធានីភ្នំពេញ ជួយសម្របសម្រួល។

ជាចុងក្រោយលោក ហង្ស និស្ស័យ នាយកសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជ​សាសន៍ទួលស្លែង បាន​បញ្ជាក់ថា កិច្ចការដែលក្រុមការងារកំពុងធ្វើនេះ​ គឺដើម្បីអភិរក្ស និងបង្ហាញដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ក៏ដើម្បីចងចាំនូវរឿងរ៉ាវដែលបានកើតឡើង​នៅអតីតមនី្ទរ «ស . ២១» និងជារួមដែល​បានកើតឡើង​មកលើប្រជាជនកម្ពុជា ​និងជិត២លាននាក់ដែលបាត់បង់ជីវិត ​និងជនរងគ្រោះ រួចរស់មានជីវិតជាង៥លាននាក់ ​ពីសម័យខ្មែរក្រហម គឺចងចាំមិនភ្លេចនូវរឿងរ៉ាវដែលបានកើតឡើង​ចំពោះប្រជាពលរដ្ឋ។ ​ដូច្នេះយើងត្រូវចូលរួមធ្វើយ៉ាងណា រក្សាស្ថានភាព​ ស្ថិរភាព សន្តិភាពនេះ​ឲ្យបានគង់វង្ស​ ជាពិសេសយើងជាយុវជនមានសំណាង ​កើតក្រោយសង្រ្គាម គឺយើងយល់ច្បាស់​ពីគុណតម្លៃនៃសន្តិភាពដែលកំពុងមាន៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        98
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        204
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm