
ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានប្រកាសរឹតបន្តឹងការអនុវត្តទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មច្បាប់ទៅលើបុគ្គលដែលត្រូវបានរកឃើញថា បានល្មើសនឹងវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩។
សាលារាជធានីភ្នំពេញ បានប្រកាសបែបនេះនៅក្នុងសេចក្ដីជូនដំណឹងមួយនៅថ្ងៃនេះ បន្ទាប់ពីកត់សម្គាល់ឃើញថា មានពលរដ្ឋមួយចំនួនមិនបានចូលរួមអនុវត្តតាមវិធានការសុខាភិបាល ដើម្បីបង្ការការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩។
សាលារាជធានីភ្នំពេញ បញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញចាំបាច់ត្រូវជំរុញការអនុវត្តវិធានការនានាឱ្យមានប្រសិទ្ធភាពតាមរយៈការរឹតបន្តឹងការអនុវត្តទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មច្បាប់៕